គណៈកម្មការព្រំដែនកម្ពុជា ថាផែនទីថ្មីខ្នាត១/២៥០០០ មិនមែនគូសដោយវៀតណាមនោះឡើយ
ភ្នំពេញ ៖ គណៈកម្មការព្រំដែនកម្ពុជា បានប្រកាសទាត់ចោលការលើក ឡើងថា ផែនទីថ្មីខ្នាត១/២៥០០០ ជាផែនទីដែលគូសដោយវៀតណាម ធ្វើឲ្យកម្ពុជាបាត់បង់អធិបតេយ្យភាពជាតិ។
គណៈកម្មការព្រំដែនកម្ពុជា ចាត់ទុកនេះជាការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន ព៌តមានមិនពិត ក្នុងចេតនាទុច្ចរិត បំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិ ឲ្យមានយល់ច្រឡំ មកលើរាជរដ្ឋាភិបាលពីការធ្វើឲ្យបាត់បង់ទឹកដី បណ្ដោយឲ្យមានការរំលោភបំពានប្រទេសវៀតណាម៕