ភ្នំពេញ:លោក ផៃ ស៊ីផាន បានលើកឡើងក្នុងហ្វេសប៊ុករបស់លោកដោយបង្ហាញពីប្រសាសន៍របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា «ការផ្ទៀង ផ្ទាត់ផែនទីដទៃជាមួយផែនទីរាជរដ្ឋាភិបាល គ្រាន់តែជាកិច្ចគួបផ្សំមិន មែនជាការចាំបាច់ទៀតនោះទេ »។
ការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥នេះ។នាយក រដ្ឋមន្ត្រី បានទទូចឱ្យគណបក្សសង្គ្រោះជាតិមានភាពស្មោះត្រង់នឹងប្រជា ជាតិ ចំពោះករណីផែនទី ដើម្បីផលប្រយោជន៍ប្រជាជាតិរួម និងអះអាង ថា ការផ្ទៀងផ្ទាត់ផែនទីដទៃជាមួយផែនទីរាជរដ្ឋាភិបាល គ្រាន់តែជាកិច្ចគួបផ្សំមិនមែនជាការចាំបាច់ទៀតនោះទេ។
សូមជម្រាបថា ប្រសាសន៍របស់លោក ហ៊ុន សែន ត្រូវបានស្រង់មកចុះផ្សាយតាមរយៈបណ្ដាញសង្គមរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យគណៈរដ្ឋមន្ត្រី ដែលបានផ្សព្វផ្សាយនៅថ្ងៃនេះដោយសរសេរថា៖”ការងារផ្ទៀងផ្ទាត់ផែនទីជាការងារបំភ្លឺដល់ប្រជាពលរដ្ឋខ្មែរទាំងអស់” ។
លោក ផៃ ស៊ីផាន បានសរសេរក្នុងហ្វេសប៊ុករបស់លោកថា លោក ហ៊ុន សែន រិះគន់ក្រុមប្រឆាំងថា៖ “ភាពល្ងង់ខ្លៅ ដទៃទៀតរបស់អ្នកមាននិន្នា ការប្រឆាំង ឬប្រើប្រាស់ដើម្បីផលប្រយោជន៍ប្រជាភិថុត ឬនយោបាយនោះ ក៏ត្រូវតែបញ្ចប់ ហើយដែនសមត្ថកិច្ច និងការអនុវត្តច្បាប់ចំពោះការ ងារព្រំដែនត្រូវតែបន្តម៉ឺងម៉ាត់ និងគ្មានការយោគយល់” ។
លោក អ៊ូ ច័ន្ទឫទ្ធិ ដែលជាប្រធានក្រុមអ្នកសង្កេតការណ៍នៃគណបក្សសង្គ្រោះជាតិបានថ្លែងដោយមិនប្រាកដប្រជាទម្លាក់ការសម្រេចចិត្តរឿងព្រំដែនទៅឲ្យប្រជាពលរដ្ឋថា គណបក្សនេះនៅប្រកាន់ជំហររបស់ខ្លួនដដែល ល្គឹកណាប្រជាជាតិខ្មែរទាំងមូលមានការឯកភាពគ្នាលើករណីព្រំ ដែនជាផ្លូវការតែមួយសិន៕