RONALDO​ចេញ​ហ្វឹកហាត់ មុន​ព័រ​ទុយ​ហ្គា​ល់ ប៉ះ​បារាំង​យប់​នេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 September, 2015 ក+ ក-

​ព័រ​ទុយ​ហ្គា​ល់ នឹងត្រូវ​ប៉ះ​ក្រុម​អាល់​បា​នី ក្នុងការ​ប្រកួត​ជម្រុះ Euro 2016 ពូ​ល I នៅ​យប់​ថ្ងៃ​ចន្ទ ប៉ុន្តែ​ពួកគេ​ត្រូវ​ប៉ះ ម្ចាស់ផ្ទះ Euro 2016 (​បារាំង​) មុន​សិន ដើម្បី​ជាការ​កម្ដៅ​សាច់ដុំ​។​

Cristiano Ronaldo តារា​ឆ្នើម​របស់​ក្រុម Real Madrid និង​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ បានចេញ​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ហើយ​ម្សិលមិញ ខណៈដែល​ពួកគេ​កំពុង​ត្រៀមខ្លួន ដើម្បី​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​មាន់គក​បារាំង ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ នៅ​យប់​នេះ​វេលា​ម៉ោង​០១:៤៥​នាទី​រំលង​អា​ធ្រា​ត្រ​។​

​រីឯ​ការប្រកួត​ជម្រុះ Euro 2016 ៥​ប្រកួត​កន្លងមក ក្រុម​របស់លោក Fernando Santos មាន​១២​ពិន្ទុ​កំពុង​ឈរ​លេខ​១​កំពូល​តារាង ប៉ុន្តែ​នឹង​សងសឹក ប៉ះ​អាល់​បា​នី នៅ​ថ្ងៃ​ចន្ទ បន្ទាប់ពី​ជួបគ្នា កាលពី​ជើង​ទី​១ ព័រ​ទុយ​ហ្គា​ល់ ចាញ់ ១-០​។
​ក្រៅពី Ronaldo ក៏មាន​មិត្ត​រួម​ក្រុម Real Madrid របស់គេ Pepe, អតីត​មិត្ត​រួម​ក្រុម Manchester United, Nani និង​កីឡាករ​ឆ្នើមៗ​ជាច្រើន​នាក់​ទៀត ក៏បាន​ហ្វឹកហាត់​យ៉ាងខ្លាំង មុន​ប៉ះ​ប្រកួត​ដ៏​ធំ​ទាំង​២​នេះ​ផងដែរ​៕

mjnhh