ខេត្តតាកែវ: ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំ-ស្រុកបូរីជលសា ខេត្ត តាកែវ បាននិយាយគ្នា ពីមាត់មួយទៅមាត់មួយមិនដាច់ថា រាល់ថ្ងៃ ពួកគាត់សង្កេតឃើញមាន គេលួចបើកសង្វៀនជល់មាន់យ៉ាងធំ ដែលជ្រកក្រោម ស្លាកកាស៊ីណូ ហើយមានមនុស្សជាច្រើនចូលលេងទាំងខ្មែរ ទាំងបរទស ពិសរសជនជាតិវៀតណាមរាប់រយនាក់ ក្នុង១ថ្ងៃៗមកពីគ្រប់ទិសទីចូលទៅចាក់ភ្នាល់ការបញ្ជល់មាន់នៅទីនោះដែលគេបើកឲ្យស៊ីសងលុយរាប់រយ ពាន់ដុល្លារក្នុងមួយគូៗ។
បុរសម្នាក់កដែលធ្លាប់ចូលលេងក្នុងទីតាំងនោះបានប្រាប់អោយដឹងថា អ្នកដែលកាង និងបើកល្បែងជល់មាន់ខាងលើនេះគឺជាមន្ត្រីប៉ូលិសម្នាក់ឈ្មោះ វង់ សាវុធ ពាក់ស័ក្តិបួនកន្លះ ហើយជាមេច្រកទ្វារកំពង់ក្រសាំង។ គាត់បានប្រើប្រាស់អំណាចរបស់ជាមន្ត្រីក្នុងរដ្ឋាភិបាលបើកល្បែងនៅទីនោះគ្មានក្រែងរអារនរណាបន្តិចឡើយ។
បុរសដដែលបន្តថា រាល់ថ្ងៃគេឃើញមានមនុស្សជាច្រើន បាននាំគ្នាទៅចូលលេងល្បែង ក្នុងកាស៊ីណូនោះ ប៉ុន្តែនៅទីនោះមិនមែនមានត្រឹមក្របខណ្ឌកាស៊ីណូស្របច្វាប់នោះឡើយ គឺគេឃុបឃិតគ្នាលួចបើកសង្វៀនបញ្ជល់មាន់ក្រៅច្បាប់ដ៏ធំយ៉ាងអនាធិបតេយ្យ ដែលស៊ីសងលុយរាប់រយ ពាន់ដុល្លារក្ន្ងងមួយគូៗ។
ក្រៅពីនេះ គេបានបើកដៃ និងកៀងគរប្រជាពលរដ្ឋខ្មែរឲ្យចូលលេងដោយសេរី ហើយអ្នកដែលនៅជុំវិញទីនោះក៏ចូលយ៉ាងគគ្រឹកគគ្រេងផង ដែរ។ ភូមិ ឃុំ មានសុវត្ថិភាពនៅឯណា បើអ្នកកាន់ច្បាប់ជាអ្នកបើកកាស៊ីណូហើយនោះ។
ស្ត្រីម្នាក់ ដែលរស់នៅទីនោះ បាននិយាយ ត្អូញត្អែរប្រាប់ អ្នកយក ព័ត៌មាន អោយដឹងថា តាំងពីកាស៊ីណូនេះ បានបើកមកគាត់និងក្រុម គ្រួសារ មិនដែលមានសុភមង្គលទេ ដោយមួយថ្ងៃៗ ប្តីគាត់ មិនដែលជួយធ្វើការងារក្នុងផ្ទះ ឬទៅរកស៊ីអីទេ ភាគច្រើនគាត់ចូលទៅទីនោះ ហើយមានពេលខ្លះប្តីរបស់គាត់ វ៉ៃធ្វើបាបគាត់ ឬយករបស់របរក្នុងផ្ទះយកទៅបញ្ចាំអស់ហើយ ដើម្បីយកទៅលេងល្បែង។
ស្ត្រីម្នាក់នោះ បានអោយដឹងថា កាលពីមុន កាស៊ីណូនេះ មិនទាន់បើក គ្រួសាររបស់គាត់ រស់នៅមានសេចក្តីសុខណាស់ មិនដែលមានទំនាស់អ្វី ជាមួយគ្នាទេ។
ប្រជាពលរដ្ឋ បានរិះគន់ធ្ងន់ៗ ចំពោះអាជ្ញាធរពាក់ព័ន្ធថា ហេតុអ្វីក៏ឲ្យលុយបាំងភ្នែកបែបនេះ ។ បើកសង្វៀនជល់មាន់ ហើយថែមទាំងអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចូលលេងដោយសេរីទៀត តែអាជ្ញាធរបែរ ជាធ្វើមិនដឹងមិនឮ ដូចគ្មានរឿងអ្វីកើតឡើងទៅវិញ៕