អ្នកជំនាញ​អំពាវនាវ​កុំ​ឲ្យ​បរិភោគ​សាច់ សត្វ​ជ្រូក​ងាប់​ដោយ​ជំងឺ​ត្រចៀក​ខៀវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 September, 2015 ក+ ក-

​ភ្នំពេញ​៖អ្នកជំនាញ​ខាង​ផ្នែក​ជំងឺឆ្លង​បាន​ព្រមាន​ពី​លទ្ធភាព​នៃ​ការឆ្លង​ជំងឺ​ឱកាសនិយម​ដោយសារ​ការបរិភោគ​សាច់សត្វ​ជ្រូក​ងាប់​ដោយ​ជំងឺ​ត្រចៀក​ខៀវ មាន​ដូចជា​ជំងឺ​រលាក​ផ្លូវដង្ហើម រលាក​ស្រោមខួរ និង​រលាក​ខួរក្បាល​ជាដើម​។ ការព្រមាន​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​សត្វ​ជ្រូក​ជាង​១​ពាន់​ក្បាល របស់​អ្នកស្រុក​សៀមរាប​បាន​ងាប់​ជា​បន្តបន្ទាប់​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ដោយសារ​តែមាន​ជំងឺ​ត្រចៀក​ខៀវ​។

​អែ​អេ​ហ្វ​អ៊ី បាន​ផ្សាយ​នៅថ្ងៃនេះ​ថា លោក វេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង របស់​ក្រសួងសុខាភិបាល បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា ក្រសួង​បាន​ចាត់វិធានការ​ជាបន្ទាន់ បន្ទាប់ពី​ទទួល បាន​ដំណឹង​ថា មាន​សត្វ​ជ្រូក រាប់ពាន់​ក្បាល់​ងាប់​ដោយសារ​ជំងឺ​ត្រចៀក​ខៀវ​។ ការចាត់វិធានការ​រ​បស់​ក្រសួង​នៅពេលនេះ គឺ​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​នៅតាម​មណ្ឌល​សុខភាព ដែល​នៅក្នុង​តំបន់​នោះ ដើម្បី​ស្វែង​រកមើល​រោគសញ្ញា​ពី​ជំងឺ​ផ្លូវដង្ហើម រលាក​ស្រោមខួរ និង​រលាក​ខួរក្បាល ដែលជា​ជំងឺ​ឱកាសនិយម ហើយ​វា​អាច​ចម្លង​ពី​សត្វ​ជ្រូក​មក​មនុ​ស្សបាន នៅពេលដែល​បរិភោគ​មិនបាន​ត្រឹមត្រូវ​។

លោក​វេជ្ជ បណ្ឌិត​លី សុវណ្ណ បាន​ឲ្យ​ដឹងថា មេរោគ​ជំងឺ​ត្រចៀក​ខៀវ មិន​ចំលង​មក​មនុស្ស​នោះទេ ប៉ុន្តែ​មេរោគ​ឱកាសនិយម​ដែលមាន​ផ្ទុក​នៅក្នុង​សត្វ​ជ្រូក​ងាប់​បន្ទាប់ពី កើត​ជំងឺ​ត្រចៀក​ខៀវ អាច​នឹង​ចម្លង​មក​មនុ​ស្ស បាន នៅពេលណា​ដែល​បរិភោគ​សាច់​មិនបាន​ឆ្អិន​ល្អ ហើយ​និង​គ្មាន​អនា ម័យ​គ្រប់គ្រាន់​នោះ​។ អញ្ចឹង​ហើយ​បានជា​លោក​វេជ្ជបណ្ឌិត​អំពាវនាវ កុំ​ឲ្យ​ប្រជាពលរដ្ឋ​បរិភោគ​សាច់ សត្វ​ជ្រូក​ដែល​ងាប់​នោះ ព្រោះថា​ប្រជាជន​មួយចំនួន​គាត់​មានការ​សោកស្តាយ ហើយ​អ្នកខ្លះ​រហូត​យក​សាច់​នោះ ទៅធ្វើជា​ប្រ​អក​ទុក ទទួលទាន​នៅពេល​ក្រោយ​ទៀត​ក៏មាន​។​

​លោក​បាន​បន្តថា ករណីនេះ​ក៏​ធ្លាប់​កើតមាន​នៅក្នុង​ប្រទេស​វៀ​ត​ណា​មនា​ពេលកន្លងមក​ដែរ ហើយ​ក៏មាន​ប្រជាជន​ដែល​បាន​ឆ្លង​មេរោគ​ឱកាស និយម​ពីស​ត្វ​ជ្រូក​ដែល​ងាប់ នោះ​។ ប៉ុន្តែ​សម្រាប់​កម្ពុជា​នៅពេលនេះ នៅ​មិនទាន់មាន​ឃើញ​ករណី​ឆ្លង​នេះ នៅតាម​មណ្ឌល​សុខភាព ដែល​ក្រសួង​ចុះ​ធ្វើការ​ត្រួតពិនិត្យ​នៅឡើយ​នោះទេ​។ បើទោះបីជា​មិនទាន់​រកឃើញ​នៅពេលនេះ​ក្រសួង​ក៏​នៅតែ​បន្ត​ពិនិត្យមើល​ពី ស្ថានភាព​របស់​អ្នក​មក​ពិនិត្យ​សុខភាព​ដែរ​។​

​ទន្ទឹមគ្នានេះ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​រូបនេះ​ក៏បានផ្តល់​ជា​ដំបូន្មាន​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​នៅតែ​ចង់​បរិភោគ​សាច់សត្វ​ជ្រូក​ដែល​ងាប់​នោះ ត្រូវតែ​ចំអិន​ឲ្យ​បាន​ឆ្អិន​ល្អ ហើយ​មាន​អនាម័យ​នៅពេលដែល​ប៉ះពាល់​សាច់​នោះ​។ហើយ​នៅពេល​ដែលមាន​រោគសញ្ញា​អ្វី​មិន​ស្រួល​កើតឡើង បន្ទាប់ពី​បរិភោគ​សាច់​ទាំងនោះ សូម​ប្រញាប់​នៅ​មណ្ឌល​សុខ ភាពដើម្បី​ពិនិត្យមើល ព្រោះ​លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹងថា មេរោគ​ឱកាស និយម​នេះ​គឺមាន​ថ្នាំ​ព្យាបាល​បាន​។​

​បើ​យោងតាម​ប្រធាន​ការ​រិ​យា​ល័យ​លទ្ធកម្ម និង​បសុព្យាបាល​ខេត្តសៀម រាប ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​បាន​ឲ្យ​ដឹងថា សត្វ​ជ្រូក​ដែល​បាន​ឆ្លង​ជំងឺ​ត្រចៀក​ខៀវ​នៅក្នុង​ខេត្តសៀមរាប នៅពេល​ថ្មីៗ​នេះ​មាន​រហូតដល់​ជាង២​ពាន់​ក្បាល ខណៈដែល​ជ្រូក​មួយចំនួន​តូចទទួល បាន​ការព្យាបាល និង​មួយចំនួនធំ​ងាប់​បន្ទាប់ពី​ចាប់ឈឺ​ក្នុង​រយៈ ពេល​ តែ​២​ទៅ ៣​ថ្ងៃ​ប៉ុណ្ណោះ​៕

njhjnn

​សត្វ​ជ្រូក​នៅក្នុង​កសិដ្ឋាន​មួយ​របស់​ប្រជាជន​កម្ពុជា​