ព្រះសីហនុ:បុរសចំណាស់ជនបរទេសម្នាក់បានគាំងបេះដូងស្លាប់ ខណៈ កំពុងរួមភេទជាមួយនារីកំណាន់ដែលបម្រើការងារនៅក្នុងហាងខារ៉ាអូខេ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២០និង៥០នាទីយប់ នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៥កន្លមកនេះ។
មន្ត្រីសមត្ថកិច្ចនគរបាល ក្រុងព្រះសីហនុ បានឲ្យដឹងថា បុរសបរទេសនោះជាជនជាតិអាល្លឺម៉ង់។គាត់បានគាំងបេះដូងស្លាប់លើបង្គងពេលរួមភេទក្នុងបន្ទប់ហាងខារ៉ាអូខេ ដែលទំនងជាគាត់ប្រើថ្នាំសម្រើបជ្រុលហួសកម្រិត។
ប្រភពបន្តថា បុរសបរទេសរូបនេះឈ្មោះ Eckaro Joachim អាយុ៦៤ឆ្នាំ ជាភ្ញៀវទេសចរ ។ រីឯនារីបម្រើការងារក្នុងហាងខារ៉ាអូខេជាដៃគូរួមភេទនោះ មិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណនៅឡើយទេ ។
ស្ត្រីម្នាក់ឈ្មោះ ថៃ កូលាប អាយុ៤៣ឆ្នាំ ជាម្ចាស់ហាងខារ៉ាអូខេ យីហោ ម៉េង ហ៊ុយ បានទទួលស្គាល់ថា បុរសបរទេសដែលស្លាប់នោះ ពិតជាបានរួមភេទជាមួយបុគ្គលិកនារីបម្រើ ការងារក្នុងហាងរបស់ខ្លួនមែន គឺនៅក្នុងបន្ទប់ខាងក្រោយហាង។បុរសបរទេសជនជាតិអាល្លឺម៉ង់រូបនេះ បានស្លាប់លើបង្គងព្រោះតែប្រើថ្នាំសម្រើបជ្រុលហួសកម្រិត ពេលរួមភេទជាមួយនារីកំណាន់ដែលបម្រើការងារក្នុងហាងខារ៉ាអូខេនោះ។
ហាងខារ៉ាអូខេយីហោ ម៉េង ហ៊ុយ ឋិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២០និង៥០នាទីយប់ នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៥ម្សិលមិញ ។
គេមិនទាន់បានដឹងថា សមត្ថកិច្ចនឹងមានវិធានការបែបណាទៅលើថៅកែហាងខារ៉ាអូខេ យីហោ ម៉េង ហ៊ុយ ដែលលួចលាក់បង្កប់បម្រើសេវាផ្លូវ ភេទសម្រាប់ភ្ញៀវនោះនៅឡើយទេ ៕ដោយ៖រដ្ឋា