មហាសេដ្ឋី​អេ​ហ្ស៊ី​ប គ្រោង​ទិញ​កោះ​នៅ​ក្រិ​ក ឬ​អ៊ីតាលី បង្កើតជា​ប្រទេស​ថ្មី​សម្រាប់​ដាក់​ជនអន្តោប្រវេសន៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 September, 2015 ក+ ក-

​លោក Naguib Sawiris ជា​ប្រធាន​ក្រុមហ៊ុន​ទូរគមនាគមន៍ Orascom TMT ដែលជា​មហាសេដ្ឋី​ទូរគមនាគមន៍​អេ​ហ្ស៊ី​ប មាន​លុយ​ប្រមាណ​ជាង ៣​ពាន់​លាន​ដុល្លារ​អាមេរិក បានស្នើ​ទិញ​កោះ​មួយ​ក្នុង​ដែនទឹក​អ៊ីតាលី ឬ​ក្រិ​ក ដើម្បី​បង្កើតជា​ប្រទេសមួយ​សម្រាប់​ផ្តល់​ឲ្យ​ពួក​អន្តោប្រវេសន៍​ច្រើន​ពាន់​នាក់​រស់នៅ​។​

AFP បាន​ចុះផ្សាយ​នៅថ្ងៃនេះ​ដោយ​ដកស្រង់​សំដី​លោក Sawiris ដែល​អះអាងថា ប្រទេស​ទាំងពីរ​នោះ​មាន​កោះ​ជាច្រើន​ដែល​គ្មាន​មនុស្ស​រស់ នៅ អាចជា​អំណោយផល​ដ៏​ល្អ​សម្រាប់​ទទួល​ជនភៀសខ្លួន​ជាច្រើន​ពាន់​នាក់​។​

តាម Twitter របស់លោក Sawiris បាន​លើកឡើងថា ប្រទេស​ក្រិ​ក ឬ​អ៊ីតាលី អាច​លក់​កោះ​មួយ​ឲ្យ​ខ្ញុំ​មក ហើយ​លោក​នឹងដាក់​ឈ្មោះ កោះ​នោះ​ថា​ជា​កោះ​ឯករាជ្យ សម្រាប់​ទទួល​ពួក​អន្តោប្រវេសន៍​ស៊ី​រី និង​ផ្សេង ទៀត​រស់នៅ ហើយ​ផ្តល់​ការងារ​ដល់​ពួកគេ ពីព្រោះ​កោះ​នោះ​ជា​ប្រទេស​ថ្មី​មួយ​របស់​ពួកគេ​។​

​មហាសេដ្ឋី​រូបនេះ​អះអាងថា តម្លៃ​នៃ​កោះ​បែបនេះ​រវាង​ពី​១០ ទៅ ១០០​លាន​ដុល្លារអាមេរិក​។ លោក​នឹង​ទាក់ទង​រដ្ឋាភិបាល​ក្រិ​ក និង​អ៊ីតាលី ដើម្បី​អនុវត្ត​គំនិត​នេះ ប៉ុន្តែ​បញ្ហាសំខាន់​នោះ​គឺ​ការវិនិយោគ​ក្នុង​បណ្តា​ហេ ដ្ឋារចនាសម្ព័ន្ធ​។ ត្រូវមាន​ជម្រក​បណ្តោះអាសន្ន​សម្រាប់​មនុស្ស​ទាំងនេះ​បន្ទាប់មក​ចាប់ផ្តើម ប្រើប្រាស់​ពួកគេ​ដើម្បី​កសាង​លំនៅឋាន សាលារៀន សាកលវិទ្យាល័យ មន្ទីរពេទ្យ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត​ដើម្បី​ឲ្យ​សក្តិ​សមជា​ប្រទេសមួយ​៕ដោយ៖សុទ្ធា

xdfcdd