ប៉ូលីស​ប៉ុស្តិ៍​ចោមចៅ​ម្នាក់ត្រូវ​ជនសង្ស័យ​ ចាក់​មួយ​ដែកឆាប​ជាប់​កណ្តាល​ខ្នង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 September, 2015 ក+ ក-

​ភ្នំពេញ​៖ មន្ត្រីនគរបាល​ប៉ុស្តិ៍​ចោមចៅ​ផ្នែក​ព្រហ្មទណ្ឌ​ម្នាក់ ត្រូវ​ជនដៃដល់​ម្នាក់​ក្នុងចំណោម​គ្នីគ្នា​៣​នាក់​ចាក់​មួយ​ដែកឆាប ត្រង់ចំណុច​ឆ្អឹង​កង​ទី​៨ ពីក្រោយ​ខ្នង ក្នុងពេល​កំពុង​ប្រ​ត្តិ​ប​ត្តិ​ការ​ឆែក​ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ គ្រឿងញៀន​ចំនួន ៣​នាក់ នៅក្រោយ​រោងចក្រ​អូ​សេ​អង់ ផ្សារ​ព្រៃទា​។​

ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង ១០:៤៥​នាទី​យប់​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះជួល ក្រោយ​រោងចក្រ​អូ​សេ​អង់ ផ្សារ​ព្រៃទា ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​អធិការនគរបាល​ខ​ណ្ឌ​ពោធិ​សែន​ជ័យ លោក យឹម សារ៉ាន់ បាន​ឲ្យ​ដឺ​ង​ថា មន្ត្រីនគរបាល​ប៉ុស្តិ៍​ដែល​រងគ្រោះ​នោះ មានឈ្មោះ សាយ ចំរើន អាយុ​៣០​ឆ្នាំ ជា​មន្ត្រី​ផ្នែក​ព្រហ្មទណ្ឌ ព្រះនាម​១៦S​។​ឥឡូវ​កំពុង​សង្គ្រោះបន្ទាន់​នៅ​ពេទ្យ​កាល់ម៉ែត​។​ភ្លាម សមត្ថកិច្ច​យើង​ឡោមព័ទ្ធ​ចាប់បាន​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ចំនួន ៣​នាក់ រួមទាំង ស្លាក​លេខ​ម៉ូតូ​ចំនួន ២ និង​ដាវ​សាម​ម៉ា​រ៉ៃ ០៣ បុ័ងតោ ០១ ក្នុង​បន្ទប់​ជនសង្ស័យ​ស្នាក់​។​

​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​មាន​១-​ឈ្មោះ វ៉ន ពេជ្រ អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត​ភូមិ​អន្លង់​ទៀន ឃុំ​បុរី​ជលសារ ស្រុក​បុរី​ជលសារ ខេត្តតាកែវ ២-​ឈ្មោះ វ៉ន ស្នា អាយុ​១៩​ឆ្នាំ ជា​កម្មក​រោងចក្រ មាន​ស្រុកកំណើត នៅ​ភូមិ​ក្រោលគោ ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រុំ ជា​ប្អូនជីដូនមួយ​របស់ វ៉ន ពេជ្រ និង​៣-​ឈ្មោះ ឡាង ឡេង អាយុ​៣៦​ឆ្នាំ មុខរបរ​រត់​រ៉ឺម៉ក​ម៉ូតូ ស្រុកកំណើត​នៅ​ភូមិ​ពាម​ឈឺ​គង ឃុំ​សំបូរ​មាស ស្រុក​កងមាស ខេត្តកំពង់ចាម​។​

សមត្ថកិច្ច​បញ្ជាក់ថា មន្ត្រី​រងគ្រោះ​កំពុង​សង្គ្រោះបន្ទាន់​ក្នុង​មន្ទីរពេទ្យ ចំណែក​ក្រុម​ជនដៃដល់ និង​វត្ថុតាង​នានា ត្រូវ​រៀបចំ​é​សារ​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕

gvfgg

nkmjmmm

bggvv