អាជ្ញាធរថៃផ្តល់រង្វាន់១លានបាត ដល់អ្នកផ្ដល់ព័ត៌មានពីជនបំផ្ទុះគ្រាប់បែក
តម្រួតប្រទេសថៃបានប្រកាសនៅពេលថ្មីៗនេះថា ផ្ដល់ប្រាក់រង្វាន់ ១លានបាត ដល់ជនទាំងឡាយណា ដែលបានផ្ដល់ដំណឹងពាក់ព័ន្ធនឹងជន សង្ស័យដែលដាក់គ្រាប់បែកបំផ្ទុះអត្តឃាតសម្លាប់មនុស្សជាង២០នាក់ និង១២៥នាក់រងរបួសកណ្តាលក្រុងបាងកក កាលពីវេលាយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ កន្លងមកនេះ។
សមត្ថកិច្ចថៃកំពុងតាមចាប់ខ្លួនបុរសម្នាក់ពាក់អាវពណ៌លឿងតាមរូប ភាពកាមរ៉ាសុវត្ថិភាពថតបាននៅក្បែរកន្លែងកើតហេតុ ។ បុរសសង្ស័យខាងលើស្ពាយសាកាដូនៅពីក្រោយខ្នង មុនពេលមានការផ្ទុះកើតឡើងសម្លាប់មនុស្សរួចមក បុរសនោះដើរដោយខ្លួនទទេគ្មានសាកាដូនោះទេ៕ដោយ៖រដ្ឋា