ពលករ​ខ្មែរ​មិន​ស្របច្បាប់​នៅ​ថៃ​សម្រុក​វិល​មក​កម្ពុជា​វិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 September, 2015 ក+ ក-

​ភ្នំពេញ​:​ពលករ​ដែល​ទៅធ្វើ​ការងារ​ខុសច្បាប់​នៅ​ប្រទេស​ថៃ នាំគ្នា​សម្រុក​មក​កម្ពុជា​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ដោយ​បារម្ភ​ខ្លាច​មានការ​ចាប់ខ្លួន ព្រោះ​សមត្ថកិច្ច​ថៃ​កំពុង​ចាប់ផ្តើម​ពង្រឹង​ការអនុវត្ត​ច្បាប់​។​​

គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ចុះផ្សាយ​ថា កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ពលករ​ខ្មែរ​ប្រុស​ស្រី ៧៤​នាក់ ដែល​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ បាននាំគ្នា​ឆ្លងដែន​ចូល​កម្ពុជា​វិញ តាម​ច្រករបៀង​ព្រំដែន​ចំបក់ ស្ថិតក្នុង​ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។ ការឆ្លង​ដែន​នេះ ខណៈ​សមត្ថកិច្ច​ថៃ​ចាប់ផ្តើម​រឹតបន្តឹង​ក្នុង​ត្រួតពិនិត្យ​លើ​ពលករ ខុសច្បាប់​។​

ពលករ​ដែល​ឆ្លង​ព្រំដែន​ហើយ ប្រាប់​អាជ្ញាធរ​កម្ពុជា​ថា ថៅកែ​ពួកគេ​ជន ជាតិ​ថៃ បាន​ប្រាប់​ពួកគេ​ឲ្យ​ត្រឡប់មក​ស្រុក​ខ្មែរ​សិន បើ​មិន​ដូច្នោះ​ទេ ពេល​សមត្ថកិច្ច​ថៃ​ចាប់ខ្លួនបាន​មិនមាន​អ្នកទទួលខុសត្រូវ​ទេ​។​

​ពលករ​ទាំង​៧៤​នាក់​នោះ​រស់នៅ​ខេត្តបន្ទាយមានជ័យ ១២​នាក់ ខេត្តបាត់ ដំបង ១២​នាក់ ពោធិ៍សាត់​៧​នាក់ កំពង់ធំ​១២​នាក់ សៀមរាប​១៩​នាក់ កំពត​២ នាក់ កំពង់ចាម​៤​នាក់ កំពង់ឆ្នាំង​៥​នាក់ និង​ខេត្តព្រៃវែង​១​នាក់​៕

lpokjj

ពលករ​៧៤​ដែល​ឆ្លង​ព្រំដែន​ហើយ​(​រូបភាព​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​)