ប៉ោយប៉ែត៖ លោក នូវ គឹមស្រេង ជាម្ចាស់គ្លីនិក វិសាលសុខ នៅក្រុងប៉ោយប៉ែតត្រូវបានបុរសស្ត្រីពីរនាក់ប្តីប្រពន្ឋដាក់ពាក្យប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ចចោទម្ចាស់គ្លីនិកពីបទ (សម្លាប់កូនរបស់គាត់ដោយចេតនា) ព្រោះធ្វើឲ្យកូនស្រីរបស់គាត់ដែលមានអាយុទើបបួនខែ ដាច់ខ្យល់ស្លាប់បន្ទាប់ពីគ្រូពេទ្យបន្តក់ថ្នាំកាលពីយប់ថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០១៥។
គ្លីនិកសំរាកព្យាបាលនិងសម្ភព សុខវិសាល ដែលមានទីតាំង នៅទល់មុខវត្តបាលលិលេយ្យ ស្ថិតនៅខាងត្បូងផ្លូវជាតិលេខ៥ ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ង៉ូវ តែហេង អាយុ៣៣ឆ្នាំនិងភរិយា ឈ្មោះ សាយចាន់ថន អាយុ៣៣ឆ្នាំ ដែលត្រូវជា មាតាបិតាសពទារិកា បានរៀបរាប់ទាំងរលីងរលោងទឹកភ្នែកប្រាប់ មេគង្គប៉ុស្តិ៍ កាលព្រលប់ថ្ងៃទី១១ ខែកញ្ញា ថា« ប្តីប្រពន្ធខ្ញុំបានព្រាត់កូនស្រីជាទីស្រលាញ់គ្មានថ្ងៃជួបវិញឡើយ» ។ គាត់ថា «កូនស្រីខ្ញុំដែលមានអាយុទើប៤ខែប៉ណ្ណោះ វាមានអាការៈមិនស្រួលខ្លួន ទំនងជាឈឺពោះ ប្រពន្ធខ្ញុំក៏បាននាំកូនស្រីនោះ ទៅឲ្យគ្រូពេទ្យនៅគ្លីនិក សុខវិសាល ជួយពិនិត្យ និងព្យាបាល ប៉ុន្តែគួរឲ្យរន្ធត់ខ្លាំងណាស់ កូនស្រីខ្ញុំបានដាច់ខ្យល់ស្លាប់បន្ទាប់ពីគ្រូពេទ្យក្នុងគ្លី និកនោះបន្តក់ថ្នាំឲ្យ»។
លោក ង៉ូវ តែហេង បន្តថា «ក្រោយពីគ្រូពេទ្យនៅទីនោះ ពិនិត្យ រួចរាល់ ក៏បានបន្តក់ថ្នាំចំនួន៥ដំណក់ ហើយប្រាប់អោយប្រពន្ឋខ្ញុំនាំកូនមកផ្ទះវិញ។រហូតដល់ម៉ោង ជិត១១យប់ នាយប់ថ្ងៃដដែលកូនរបស់គាត់ចាប់ផ្តើមមានអាការៈ មិនស្រួលកាន់តែខ្លាំងមុនពេលទទួលដំណក់ថ្នាំព្យាបាលរបស់គ្រូពេទ្យ សុខវិសាល ទៅទៀត។ ឃើញសភាពដូចនេះ ប្តីប្រពន្ធខ្ញុំ បាននាំកូនទៅរកពេទ្យនៅគ្លីនិកខាងលើសាជាថ្មី ដើម្បីពិនិត្យជាថ្មី ប៉ុន្តែជាអកុសល គ្រូពេទ្យនៅគ្លីនិកនោះបែរជាមិនព្រមសង្គ្រោះទេ គិតតែពីដេញប្តីប្រពន្ធខ្ញុំឲ្យនាំកូនទៅសង្គ្រោះនៅមណ្ឌ លសុខភាពរបស់រដ្ឋទៅវិញ (មណ្ឌលសុខភាពប៉ោយប៉ែត១)»។លោកថា « នៅគ្រាដែលទៅ ដល់មណ្ឌលសុខភាពរដ្ឋ គ្រូពេទ្យនោះបានបង្ហាញពីអាកប្បកិរិយាមិនសូវខុសគ្នានឹងគ្រូ ពេទ្យក្នុងគ្លីនិកឯកជនទេ ហើយបានបញ្ជូនបង្ហួសទៅពេទ្យបង្អែកដីថ្មី ដែលជាហេតុអូស បន្លាយពេលវេលារហូតធ្វើឲ្យកូនស្រីសំណព្វចិត្តរបស់ខ្ញុំដាច់ខ្យល់ស្លាប់យ៉ាងអាណោច អាធម៌»។
កន្លងមក គ្លីនិកព្យាបាល និងសម្ពព សុខវិសាល នេះធ្លាប់មានរឿងអាស្រូវករណីព្យាបាលជំងឺបណ្តាលឱ្យមនុស្សស្លាប់ ប៉ុន្តែម្ចាស់គ្លីនិកលោក នូវ គឹមស្រេង មិនដែលទទួលខុសត្រូវឡើយ ដូចជាករណីខាងលើនេះជាដើម គឺបានបដិសេធមិនព្រមទទួលខុសត្រូវទេដោយលើកឡើងថា ទារិកានោះស្លាប់នៅខាងក្រៅគ្លីនិករបស់ខ្លួន ហើយបង្ហាញហេតុផលថា ថ្នាំដែលគ្លីនិកផ្តល់ឲ្យនោះជាថ្នាំបំបាត់ការឈឺពោះធម្មតាប៉ុណ្ណោះ។
សូមរំលឹកផងដែរថា មានករណីដូចគ្នានេះ បានកើតឡើងក្នុងគ្លីនិកវិសាលសុខជាហូរហែរួច មកហើយ ក៍ប៉ុន្តែអាជ្ញាធរដែនដី ឬក្រសួងសុខាភិបាលមិនបានចុះត្រួតពិនិត្យចាត់វិធានច្បាប់នោះទេ បណ្តោយឱ្យទង្វើនិទណ្ឌភាពក្នុងវិស័យសុខាភិបាលéជន ក្នុងគ្លីនិកមួយនេះកើតមានជាញឹកញាប់។ការមិនចាត់វិធាការច្បាប់ មានន័យថា លើកទឹកចិត្តឱ្យក្រុមគ្រូពេទ្យខ្លះយកកាសង្គ្រោះជីវិតមនុស្សទៅលេងសើចជាមួយនឹងការដកពិសោធន៍ក្នុងការព្យាបាលទៅវិញ ទើបការស្លាប់របស់ម្តាយ និងទារកនៅតែកើតមានជាញឹកញាប់។
ម្ចាស់គ្លីនិកសំរាកព្យាបាល និងសម្ភព សុខវិសាល លោក នូវ គឹមស្រេង កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា នេះ មិនអាចទាក់ទងសុំការពន្យល់បន្ថែមបានទេ ពាក់ព័ន្ធចំពោះការចោទប្រកាន់ ដែលថា ធ្វើឲ្យទារិកាម្នាក់ស្លាប់បន្ទាប់ពីក្រុមគ្រូពេទ្យក្នុងគ្លីនិករបស់លោកប្រើថ្នាំដំណក់រួច មកនោះ។
លោក ស៊ុំ ចាន់គា ប្រធានអង្គការការពារសិទ្ធិមនុស្ស«អាដហុក»ខេត្តបន្ទាយមានជ័យ បានប្រាប់ផ្នាក់ងារព័ត៍មាប មេគង្គប៉ុស្តិ៍ ថា កុមារគ្រប់រូបមានសិទ្ឋិរស់រានមានជីវិត និងត្រូវទទួល បានការពារដោយច្បាប់គិតតាំងពីថ្ងៃចាប់កំណើតមកម្ល៉េះ ស្របតាមច្បាប់នៃព្រះរាជាណា ចក្រកម្ពុជា។លោកបន្តថា គ្មានបុគ្គលណាម្នាក់អាចផ្តាច់ជីវិតរបស់ពួកគេបានឡើយ។ ហេតុដូច្នេះហើយ ឪពុកម្តាយនៃទារិកានេះមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្តឹងទាររកយុត្តិធម៌ជូនកូន ស្រីរបស់ពួកគាត់បានតាមនីតិវិធី ៕ដោយ ៖បូរ៉ាស៊ី