ភ្នំពេញ៖ ប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តព្រះសីហនុ ព្រះអង្គ ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានប្រកាសក្នុងគណនី Facebook របស់ព្រះអង្គ ដោយតាំងខ្លួនជាអ្នកប្រឆាំងនៅក្នុងគណបក្សប្រឆាំង ហើយបានប្រកាសទាមទារឲ្យគណបក្សសង្គ្រោះជាតិ ត្រូវឈប់លើកឡើងពីបញ្ហាព្រំដែន។
សារដែលបានលើកឡើងក្នុងគណនីហ្វេសប៊ុករបស់ព្រះអង្គម្ចាស់ ស៊ីសុ វត្ថិ ធម្មិកោ បានសរសេរថា “ក្នុងនាមខ្ញុំ ជាសកម្មជនគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមចំណែក រកជ័យជំនះអោយជាតិ ពីឆ្នាំ២០១៣ កន្លងមកនេះ ហើយក្នុងនាមខ្ញុំ ជាអ្នកប្រជាធិបតេយ្យ ខ្ញុំសូមប្រកាស ជាសាធារណៈថា ចាប់តាំងពីថ្ងៃនេះទៅ ខ្ញុំតាំងខ្លួនខ្ញុំ ជាអ្នកប្រឆាំងក្នុងគណ បក្សប្រឆាំង”។
ព្រះអង្គម្ចាស់ ធម្មិកោ ក៏បានបញ្ជាក់ផងដែរពាក់ព័ន្ធនឹងជំហររបស់លោក សម រង្ស៊ី ពាក់ព័ន្ធបញ្ហាព្រំដែនថា ជាជំហរបុគ្គលទេ ព្រោះព្រះអង្គលើក ឡើងថា កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ កន្លងមកនេះ លោកអនុប្រធាន កឹម សុខា បានកោះប្រជុំគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ ដើម្បីណែនាំអោយយើងឈប់លើកឡើងនូវបញ្ហាព្រំដែន។
ទោះបីជាយ៉ាងនេះក្តី ក៏កន្លងមកនេះ គេឃើញលោក សម រង្ស៊ី និងតំណាងរាស្ត្ររបស់បក្សសង្គ្រោះជាតិនៅតែបន្តឆ្លៀតប្រើប្រាស់បញ្ហាព្រំ ដែនដើម្បីកេងចំណេញខាងនយោបាយ ខណ:ក្រុមមន្ត្រីជំនាញកិច្ចការព្រំដែនដែលមកពីគ្រប់និន្នាការនយោបាយអះអាងថា ផែនទីដែលតម្រូវឲ្យយកមឲ្យយកផ្ទៀងផ្ទាត់នោះ មិនមានអ្វីខុសពីផែនទីដែលរាជរដ្ឋាភិ បាលបានប្រើប្រាស់នោះឡើយ៕ដោយ៖សុខា