ភ្នំពេញ:អ្នកលេងល្បែងភ្នាល់បញ្ជល់មាន់៤នាក់ ត្រូវកម្លាំងចម្រុះខណ្ឌសែនសុខ ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីលេងល្បែងស៊ីសងជល់មាន់ខុសច្បាប់រួមនិងវត្ថុតាងមួយចំនួនយកទៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីចាត់ការតាមច្បាប់។
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង១១:៣០នាទី កម្លាំអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយព្រះរាជអាជ្ញារង លោក កែវ សុជាតិ បានចុះទៅបង្ក្រាបទីតាំងបើកល្បែង ជល់មាន់ ស្ថិតនៅក្នុងដីឡូតិ៍មួយកន្លែងក្នុង ភូមិស្លែងរលើង សង្កាត់ទឹកថ្លា និងបានឃាត់ខ្លួនជនសង្ស័យចំនួន៤ នាក់:
1-ឈ្មោះ ញឹម វណ្ណា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិស្សិត
2-ឈ្មោះ ផាត សុផាត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករ
3-ឈ្មោះកែវ ដា ភេទប្រុសអាយុ១៨ឆ្នាំ
4-ឈ្មោះ ឆេង សានចន្ទ័ដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ។
និងដកហូតសម្ភារ:ដូចជា៖
-ម៉ូតូ០៥គ្រឿង
-មាន់ជល់ចំនួន០៥ក្បាល និងវត្ថុតាងមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យ និងវត្ដុតាងបាននាំមកអធិការដ្ឋានរង់ចាំមានការសម្រេចរបស់តុលាការ៕ដោយ៖បញ្ញា