ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ ម្សិលម៉ិញនេះ លោក ផា សុខែម អាយុ៦១ឆ្នាំ អតីតជាប្រធានឆ្មាំយាមព្រះសក្យមុនីចេតីយ ដែលត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនា គារនៅព្រៃ ស ក្នុងសំណុំរឿងបាត់ព្រះបរមសារីរិកធាតុលើភ្នំឧដុង្គ នាពេលកន្លងមកនោះ បានទទួលមរណភាពហើយនៅមន្ទីរពេទ្យកាល់ម៉ែត្រដោយជំងឺមហារីកថ្លើម។
សូមរំលឹកថា លោក ផា សុខែម ត្រូវបានចៅក្រមសាលាដំបូងខេត្ត កណ្តាល កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ផ្តន្ទាទោស៧ឆ្នាំនិងពិន័យ៨លាន ក្នុងសំណុំរឿងលួចព្រះបរមសារីរិកធាតុ លើភ្នំឧដុង្គ ឬ ភ្នំព្រះរាជទ្រព្យ កាលពីចុងឆ្នាំ២០១៣។
នៅវេលាម៉ោង១៦:៥០នាទីល្ងាចថ្ងៃដដែលនោះ សាកសពត្រូវបានសមត្ថកិច្ចដឹកជញ្ជូនទៅប្រគល់អោយក្រុមគ្រួសារដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណីនៅឯផ្ទះស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕ដោយ៖រដ្ឋា