ខុ​ទ​កាល័យ​នាយករដ្ឋមន្ត្រី​ប្រកាស​ឈ្មោះ​គណនី​ហ្វេ​ស​ប៊ុ​ក ផ្លូវការ​សម្តេច ហ៊ុន សែន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 September, 2015 ក+ ក-

​ភ្នំពេញ​៖ ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៥ នេះ ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សេចក្តីប្រកាស​បញ្ជាក់​ពី​ឈ្មោះ​គណនី Facebook របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ផ្លូវការ ដោយមាន​ឈ្មោះថា Samdech Hun Sen, Cambodian Prime Minister​។​

គួរ​បញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ ថ្លែង​ទៅកាន់​គណៈរដ្ឋមន្ត្រី​ថា ប្រព័ន្ធ​សង្គម ហ្វេ​ស​ប៊ុ​ក ពិតជា​ផ្តល់​សារសំខាន់​សម្រាប់​មន្ត្រីរ​ដ្ឋា​ភិ​បាល​ក្នុងការ​ទទួលបាន​ព័ត៌មាន តែ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ក្នុងការ​ទទួលស្គាល់ថា ព័ត៌មាន​ពិត​ឬ​យ៉ាងណា​។ លោក​បាន​ថ្លែងថា បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក បាន​ក្លាយជា​កន្លែង​ចែករំលែក​ព័ត៌មាន​ថ្មីៗ ដែល​មន្ត្រី​រដ្ឋាភិបាល​អាច​ទាញយក​បានជា​ប្រយោជន៍​សម្រាប់​បម្រើ​ពលរដ្ឋ​។ លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖«​បើ​គ្មាន​ព័ត៌មាន គឹ​មិន​ខុសពី​អត់បាយ អត់​ទឹក​ទេ​»​។​

លោកនាយក​រដ្ឋមន្ត្រី ក៏បាន​បន្ថែមថា មន្ត្រី​រដ្ឋាភិបាល និង​ពលរដ្ឋ​ក៏ត្រូវ​ចេះ​សម្រេចចិត្តថា​តើ​ព័ត៌មាន​ណា​ត្រឹមត្រូវ និង​ព័ត៌មាន​ណា​ដែល​អាច​ជឿ​បាន​។​

​សេចក្តីជូនដំណឹង​រប​ស់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ចេញផ្សាយ​នៅ​ថ្ងៃទី ២០​ខែកញ្ញា ឆ្នាំ​២០១៥​នេះ បាន​ឲ្យ​ដឹងថា​កន្លងមក​មានការ​បង្ហាញ​តាម​ប្រព័ន្ធ​សង្គម​ពិសេស​តាម​ប្រព័ន្ធ ហ្វេ​ស​ប៊ុ​កនូវ​គណនី​មួយចំនួន​ដែល​អះអាងថា​ជា​របស់លោក ហ៊ុន សែន​។  សេចក្តីជូនដំណឹង​បញ្ជាក់ថា​៖ “​ខុទ្ទកាល័យ​សូម​ធ្វើការ​បញ្ជាក់​បំភ្លឺ​ជូន​ថា​គណនី​Facebook​ជា​ផ្លូវការ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ មាន​ឈ្មោះថា​Samdech Hun Sen, Cambodian Prime Minister”។

ខាងក្រោម​នេះ ជា​រូបភាព និង​សេចក្តីជូនដំណឹង​របស់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រីស្តីពីហ្វេសប៊ុកផ្លូវការរបស់សម្តេច ហ៊ុន សែន ៖

mkjnhbb

kmnjkkk