តាមរយៈការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញអោយឃើញថា ទឹកទំពាំងបាយជូរផ្តល់នូវអត្ថប្រយោជន៍មួយចំនួនដល់បេះដូងដូចគ្នាទៅនឹងស្រាពណ៌ក្រហមដែលអត្ថប្រយោជន៍ទាំងនោះមានដូចជា៖
• ជួយកាត់បន្ថយហានិភ័យនៃការកកឈាមក្នុងសរសៃឈាម
• ជួយកាត់បន្ថយកូឡេស្តេរ៉ូលអាក្រក់
• ជួយការពារការខូចខាតសរសៃឈាមក្នុងបេះដូង
• ជួយរក្សាសម្ពាធឈាមអោយអ្នកមានសុខភាពល្អ។
ផ្លែទំពាំងបាយជូរសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយការពារសុខភាពអ្នក។ សារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះត្រូវបានរកឃើញជាចម្បងនៅក្នុង សម្បកដើម ស្លឹក និងគ្រាប់របស់ទំពាំងបាយជូរ។ ចំនួននៃសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងផ្លែទំពាំងបាយជូរអាស្រ័យលើកត្តាជាច្រើនរួមទាំងប្រភេទនៃទំពាំងបាយជូរប្រភពដែលវាដុះ និងវិធីសាស្ត្រក្នុងការដាំវា។
ផ្លែទំពាំងបាយជូរក្រហម និងពណ៌ស្វាយក្រម៉ៅមានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងទំពាំងបាយជូរពណ៌ស ឬពណ៌បៃតង។ ដូចគ្នានេះដែរកម្រិតនៃការប្រឆាំងអុកស៊ីតកម្មសម្បូរ នៅក្នុងស្រាក្រហមផងដែរ។ ប៉ុន្តែអ្នកត្រូវចាំទុកផងដែរថា អ្នកគួរបរិភោគផ្លែទំពាំងបាយជូរទាំងមូលជាជាងការទទួលទឹក ទំពាំងបាយជូរជាប្រចាំ។
ការស្រាវជ្រាវមួយចំនួនបានបង្ហាញថាផ្លែ ទំពាំងបាយជូរទាំងមូលផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងទឹកទំពាំងបាយជូរ និងស្រាក្រហមប៉ុន្តែទឹកទំពាំងបាយជូរក៏ចាត់ទុកជាអាហារជាតិសរសៃផងដែរ៕