ជំនួប​បិទទ្វារ​រវាង​សម្តេច ស ខេង និង​លោក សម រង្ស៊ី កាលពី​ព្រឹក​ថ្ងៃទី​២១​កញ្ញា​នេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 September, 2015 ក+ ក-

​ភ្នំពេញ​:​តាម​ការគ្រោងទុក នា​ព្រឹក​ម៉ិ​ញ​នេះ នៅ​វិមាន​រដ្ឋសភាជាតិ លោក​ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស ខេង និង​លោក សម រង្ស៊ី អមដោយ​មន្ត្រីជាន់ខ្ពស់​មួយចំនួន​ផង​នោះ បាន​ជួបពិភាក្សា​ទៅលើ​អ្វីដែល​ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា ប៉ុន្តែ​ជំនួប​នេះ​បាន​បិទទ្វារ​មិន​អនុញ្ញាត​ឲ្យ​អ្នកយកព័ត៌មាន​ចូល​ឡើយ​។

​ប្រភពព័ត៌មាន​បាន​រាយ​ការណ៍​ថា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​សំឡេង​ភាគច្រើន នៃ​រដ្ឋសភា បាន​ជួប​ជាមួយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម តំណាងរាស្ត្រ​សំឡេង​ភាគតិច​នៃ​រដ្ឋសភា នា​ម៉ោង ១០ ព្រឹក​ថ្ងៃទី​២១​កញ្ញា​នេះ​។​

​កិច្ចប្រជុំ​ដោយ​បិទទ្វារ​នៅ​រដ្ឋសភា​នា​ព្រឹក​ម៉ិ​ញ​នេះ ដើម្បី​ពិភាក្សា​ទៅលើ​បញ្ហា​មួយចំនួន ដែល​នៅ​សេសសល់​ក្នុង​ការកែប្រែ​ច្បាប់បោះឆ្នោត​ឃុំ​សង្កាត់ និង​បញ្ហានយោបាយ​ថ្មីៗ​មួយចំនួនទៀត ដូចជា ករណី​ចាប់ខ្លួន​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី និង រួមទាំង​មន្ត្រី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។​

​គួរ​ជម្រាប​ថា ក្រុមអ្នកកាសែត​ជាច្រើន​អង្គភាព​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលក្នុង​បរិវេណ​រដ្ឋសភា ដើម្បី​យក​ព័ត៌មាន​ក្នុង​កិច្ចប្រជុំ​រវាង​សម្តេច ស ខេង និង​លោក សម រង្ស៊ី នោះ ឡើយ​៕ដោយ៖រដ្ឋា

dxszddd