មេបក្ស​ប្រឆាំង​មី​យ៉ាន់​ម៉ា​សន្យា ​បង្កើត​រដ្ឋាភិបាល​ស្អាតស្អំ និង​ឈប់​ខ្ចីប្រាក់​ពី​បរទេស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 September, 2015 ក+ ក-

​មី​យ៉ាន់​ម៉ា​៖​លោកស្រី Aung San Suu Kyi មេដឹកនាំ​គណបក្សប្រឆាំង​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ម្សិលមិញ​បាន​សន្យាថា នឹង​បង្កើត​រដ្ឋាភិបាល​គ្មាន​អំពើពុករលួយ ហើយ​ផ្ដល់​សិទ្ធិអំណាច​ដល់ក​ម្មករ បើសិន​លោកស្រី​បានឈ្នះ​ឆ្នោត​នៅពេល​ខាងមុខ​។​
​លោកស្រី​បន្តថា នឹង​បញ្ចប់​ការ​កម្ចី​ប្រាក់​ពី​បរទេស ហើយ​លោកស្រី​និយាយថា យើង​ត្រូវការ​រដ្ឋាភិបាល​គ្មាន អំពើពុករលួយ​សម្រាប់​ការអភិវឌ្ឍ ហើយ​ត្រូវការ​ការពារ​គណបក្ស​លិ​ទ្ធិ​ប្រជាធិបតេយ្យ​(NLD)​។ លើសពីនេះ លោកស្រី​សន្យាថា នឹង​បង្កើនល្បឿន​កំណែទម្រង់​ប្រជាធិបតេយ្យ ដើម្បី​ត្រួតពិនិត្យ​ការវិនិយោគ​និង​កំណត់​ការធ្វើ​វិសោធនកម្ម រដ្ឋធម្មនុញ្ញ​។ ការសន្យា​របស់លោក​ស្រី​នៅពេលនេះ អំឡុងពេល​លោកស្រី​ធ្វើ​យុទ្ធនាការ​ការបោះឆ្នោត​។ លោកស្រី​បញ្ជាក់ថា ប្រទេស​អភិវឌ្ឍ​មានន័យថា ពលរដ្ឋ​អាច​ធ្វើការ​សម្រាប់​ជីវិត​របស់​ពួកគេ ហើយ​មាន​ភាព​រីកចម្រើន​និង​ស៊ី​វិ​ល័យ​។
​សូម​រម្លឹកថា លោកស្រី Aung San Suu Kyi ត្រូវ​ឃុំខ្លួន​ក្នុងផ្ទះ​អស់​រយៈពេល​២១​ឆ្នាំ​ចាប់តាំងពី​២០​កក្កដា​ឆ្នាំ​១៩៨៩​ដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១០ ហើយ​លោកស្រី​បាន​ទទួលបាន​ពានរង្វាន់​ណូ​ប៊ែ​ល​សន្តិភាព​នៅ​ឆ្នាំ​១៩៩១​។​
​គួរ​បញ្ជាក់ថា នៅ​ប្រមាណ​ជាង​២​ខែ​ទៀត​ប៉ុណ្ណោះ​ពោល​នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខាងមុខនេះ​ប្រទេស​មី​យ៉ាន់​ម៉ា​នឹង​រៀបចំ​ការបោះឆ្នោត​ជា​សាក​លហើយ​៕

888