នីហ្សេរីយ៉ា៖មនុស្សយ៉ាងហោចណាស់៨០នាក់បានស្លាប់ និងជាង១៥០ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់នៅក្នុងរដ្ឋ Borno ភាគឦសាន ប្រទេសនីហ្សេរីយ៉ាកាលពីម្សិលមិញ។
បន្ទាប់មកនៅក្នុងទីក្រុង Maiduguri ក៏មានហេតុការណ៍បំផ្ទុះគ្រាប់បែកមួយគ្រាប់ទៀតដែលបានបណ្តាលឲ្យ មនុស្សយ៉ាងហោចណាស់៥៤នាក់បានស្លាប់ និង៩០នាក់រងរបួស ។ មិនទាន់នឹងមានសភាពស្ងប់ស្ងាត់ផងក្នុងទីក្រុង Monguno ក៏មានការបំផ្ទុះគ្រាប់បែកចំនួនពីរគ្រាប់ទៀតនៅប៉ុស្តិ៍ត្រួតពិនិត្យ នៅឯផ្សារមួយកន្លែងដែលបណ្តាលឲ្យមនុស្ស២៧នាក់ស្លាប់ និង៦២នាក់ទៀតរងរបួស ។
គួរបញ្ជាក់ថា ហេតុការណ៍បំផ្ទុះគ្រាប់បែកខាងលើនេះត្រូវបានគេអះអាងថាប្រហែលជាស្នាដៃ របស់ក្រុមជ្រុលនិយមហាជីដែលកំពុងតែព្យាយាមបង្កើតរដ្ឋមួយនៅភាគឦសាននៃប្រទេសនីហ្សេរីយ៉ា៕
មនុស្ស៨០នាក់ស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅនីហ្សេរីយ៉ា