កូឡុំប៊ី និងវេណេហ្ស៊ូអេឡា ព្រមព្រៀងស្តារចំណងមិត្តភាពឡើងវិញក្រោយមានជម្លោះព្រំដែន
អេក្វាឌ័រ៖កូឡុំប៊ី និងវេណេហ្ស៊ូអេឡាបានព្រមព្រៀងស្តារចំណងមិត្តភាពលើការចរចាផ្នែកការទូតឡើងវិញហើយបានត្រួតពិនិត្យពី “ប្រក្រតីភាព” នៃព្រំដែនរបស់ពួកគេបន្ទាប់ពីកិច្ចប្រជុំរវាងលោកប្រធានាធិបតីប្រទេស កូឡុំប៊ី Juan Manuel Santos និងសមភាគីរបស់លោកគឺលោក Nicolas Maduro។
បន្ទាប់ពីជាប់គាំងនៅក្នុងជម្លោះព្រំដែនរយៈពេលមួយខែកន្លងមកនេះដោយសារតែលោក Maduro បានបញ្ជាឲ្យបិទផ្នែកមួយនៃព្រំដែនដោយនិយាយថា យោធាមួយចំនួនរបស់លោកត្រូវបានរងការវាយប្រហារអំឡុងពេលប្រតិបត្ដិ ការប្រឆាំងការរត់ពន្ធដោយទាហានប៉ារ៉ាកូឡុំប៊ី។
គួរបញ្ជាក់ថា កិច្ចចរចានេះត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Quito នៃប្រទេសអេក្វាឌ័រ៕