រថភ្លើង​បុក​គ្នា​បណ្តាល​ឲ្យ​មនុស្ស​រាប់សិប​នាក់​រងរបួសនៅ​ឥណ្ឌូណេស៊ី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 September, 2015 ក+ ក-

​ឥណ្ឌូណេស៊ី​៖​មនុស្ស​៣៥​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល ខណៈពេលដែល​រថភ្លើង​មួយ​បាន​បុក​យ៉ាងខ្លាំង​ជាមួយ​ផ្នែក​ខាងក្រោយ​នៃ​រថភ្លើង មួយទៀត​នៅ​ស្ថានីយ​រថភ្លើង Juanda នៅ​ទីក្រុង​ហ្សា​ការ​តា​កាលពី​ម្សិលមិញ​។​
​តាម​ប្រភពព័ត៌មាន​បាន​ផ្សាយ​ថា អ្នកបើក​រថភ្លើង​ដែល​បង្ក​បាន​គាប​ជាប់​នៅ​កន្លែង​បើក ចំណែក​ទូរថភ្លើង​ទាំង​២​បាន​ធ្លាក់​ចេញពី​ផ្លូវដែក​រង​ការខូចខាត​យ៉ាងខ្លាំង​។ ដោយឡែក​អ្នកបើក​រថភ្លើង​នេះ និង​ក្រុម​អ្នកដំណើរ​ត្រូវបាន​គេ​ជួយសង្គ្រោះ និង​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ​។​
​ទោះជា​យ៉ាងណា​គេ​មិនទាន់​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​ទេ ខណៈដែល​ការស៊ើបអង្កេត​បាន​កំពុង​ប្រព្រឹត្តទៅ​៕