ស្លាប់​៧១៧​នាក់ និង​ជាង​៨០០​នាក់រង របួស​ដោយ​សាររ​ត់​ជាន់គ្នា ក្នុង​ពិធី បុណ្យសាសនានៅ​អារ៉ាប៊ីសាអ៊ូឌីត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 September, 2015 ក+ ក-

អារ៉ាប់៖​មាន​នុស្ស​ប្រមាណ ៧១៧​នាក់​បាន​ស្លាប់ និង​ជាង​៨០០​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់ និង​ស្រាល​ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់គ្នា នា​ថ្ងៃ​ដំបូង​នៃ​ពិធីបុណ្យ​សាសនា​បែប Hajj នៅ​ប្រទេស អារ៉ាប៊ីសាអ៊ូឌីត​។​

សារព័ត៌មាន CNN បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៤ ខែកញ្ញា នេះ​ថា ឧបទ្ទវហេតុ​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប​ជាង ១​ពាន់​នាក់​នេះ បាន​កើតឡើង​នៅក្នុង​ទីក្រុង Mina ចម្ងាយ​ប្រហែល ៥​គីឡូ ម៉ែត្រ​ពី​វិហារ​ឥស្លាម Mecca ។ ប្រភព​បន្តថា តាម​សម្រង់​ស្ថិតិ​អ្នកស្លាប់​នៅ​រសៀល​ថ្ងៃទី​២៤ កញ្ញា ឃើញ​មាន​ជនរងគ្រោះ​ដល់​ស្លាប់​ប្រមាណ​៧១៧​នាក់ និង​របួស​ជាង​៨០០​នាក់​ដែល​កំពុងស្ថិត​ក្នុងការ​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យ​ច្រើន​កន្លែង​ក្នុង​ទីក្រុង​នេះ​។​

​គួររម្លឹកថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ មាន​មនុស្ស​ចំនួន ១០៩​នាក់​បាន​ស្លាប់ និង​រងរបួស​ជាង​៤០០​នាក់ ដោយសារ​ការបាក់​ដង​ស្ទូច នៅក្នុងពេល​កំពុង​សាងសង់​អាគារ Mecca’s Grand Mosque ហើយ​កាលពី​ឆ្នាំ​២០០៦ ក៏មាន​មនុស្ស​ប្រមាណ ៣៦៤​នាក់​បាន​ស្លាប់​ផងដែរ​។​

​សូមបញ្ជាក់ថា ជនជាតិ​មូស្លីម​ជាង ២​លាន​នាក់​ជុំវិញ​ពិភពលោក បាន​ចូលរួម​ពិធីបុណ្យ​សាសនា Hajj នេះ​។​ចំណែក​ពិធីបុណ្យ​ដែល​ប្រារព្ធ​នៅ​ប្រទេស អា​រ៉ា​ប៊ី​សា​អូឌីត ក្នុង​ថ្ងៃទី​១ នៃ​ពិធីបុណ្យ​បែប​សាសនា​ឥស្លាម Eid al-Adha ឬ​ហៅថា Feast of the Sacrifice នេះ​ស្រាប់​មាន​ឧបទ្ទវហេតុ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​យ៉ាងច្រើន​ដោយសារ​ការរត់​ជាន់គ្នា​។​

​ក្រុម​ជួយសង្គ្រោះ​ប្រមាណ ៤០០០​នាក់ និង​រថយន្ដ​សង្គ្រោះបន្ទាន់ ២២០​គ្រឿង បាន​បញ្ជូនទៅ​កន្លែងកើតហេតុ​៕​ដោយ​៖រដ្ឋា​

dxsddd

gvcfyy

Untitled-1

njmkkk