បុគ្គលិកក្រុមហ៊ុនពិនិត្យគុណភាពទំនិ ញនាំចេញតវ៉ាឲ្យបញ្ឈប់ឈ្មោះ ពេជ្យ ប៊ុនធឿន
ភ្នំពេញ៖ បុគ្គលិកប្រមាណជា១០០នាក់របស់ក្រុមហ៊ុន គូវ៉ាហារ៉ា (Kuvahara ) ដែលជាក្រុមហ៊ុនពិនិត្យគុណភាពទំនិញនាំចេញទៅក្រៅប្រទេស នៅព្រឺកថ្ងៃទី២៥កញ្ញានេះ បានធ្វើកូដកម្ម មិនចូលធ្វើការ ដោយទាមទារឲ្យក្រុមហ៊ុនបញ្ឈប់បុគ្គលិកម្នាក់ឈ្មោះ ពេជ្យ ប៊ុនធឿន។
បុគ្គលិកដែលប្រមូលផ្តុំគ្នាតវ៉ាបានអះអាងថា បុគ្គលឈ្មោះ ពេជ្យ ប៊ុនធឿន តែងប្រើអំណាចតួនាទីរបស់ខ្លួនហួសព្រំដែន និងគាបសង្កត់ពួកខ្លួន និងទៅលើបុគ្គលិកផ្សេងទៀតរហូតធ្វើឲ្យពួកខ្លួនទ្រាំលែងបាន ទើបដាក់ចិត្តផ្ទុះការតវ៉ាបែបនេះ។
គួរជម្រាបថា ការតវ៉ានេះពួកគេបានប្រមូលផ្តុំនៅត្រង់ចំណុចមុខសណ្ឋា គារ កាំបូឌីយ៉ាណា ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕ដោយ៖គឹម បញ្ញា