ស្ត្រី​ម្នាក់​បង្ហោះ​រូប​លុតជង្គង់​សំពះ​បាតជើង​ប្ដី បន្ទាប់ពី​នាង​លួច​ទៅ​ដេក​ជាមួយ​អតីត​សង្សារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 September, 2015 ក+ ក-

​ភ្នំពេញ​៖ ស្ត្រី​មាន​ប្តី​ម្នា​ក់បាន​លួច​ទៅ​រួមរ័ក​ជាមួយ​អតីត​សង្សាររបស់​នាង ហើយ​បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ពី​សកម្មភាព​សំពះ​បាតជើង​សុំទោស​ប្តី និង​វីដេអូ​ឃ្លី​ប ហើយ​ត្រូវបាន​អ្នក​ប្រើ​បណ្តាញ​សង្គម Faebook ចែកចាយ​តៗ​គ្នា​។​

យោងតាម​គណនី Facebook ឈ្មោះ Leak KoKa បាន​សរសេរ​ពាក្យ​សុំទោស​ថា «សុំទោស​ព្រោះ​យប់មិញ​ខ្ញុំ​បាន​លួច​ទៅ​ដេក​ជាមួយ វី​រះ ដែលជា​អតីត​សង្សារ»។ ប៉ុន្តែ​គេ​មិនដឹងថា​តើ​រឿងនេះ​ជាការ​ពិត ឬក៏​ប្រឌិត​ចង់​ឲ្យ​ល្បីឈ្មោះ​ឬ​យ៉ាងណា​នោះទេ​។​

Facebook ឈ្មោះ Leak KoKa ក៏បាន​សរសេរ​ដែរ​ថា «​នេះ​ជា​លទ្ធផល​ផិតក្បត់​របស់ខ្ញុំ​ចំពោះ​គាត់ សូម​មិត្តៗ​កុំ​យក​គំរូ​តាម​អី​» និង «​សំពះ​បាតជើង​សុំទោស​ប្តី​សុំ​ខមាទោស​ព្រោះ​យប់មិញ​លួច​ទៅ​ដេក​ជាមួយ​វី​រះ » និង​មាន​ពាក្យរិះគន់ ជាច្រើន ផងដែរ​ចំពោះ​ទង្វើ ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​មួយ​នេះ​។​

​ក្រោយពី​បង្ហោះ​រូប​ទាំងនោះ​ប៉ុន្មាន​ម៉ោង​រួចមក ក្នុង ហ្វេ​ស​ប៊ុ​ក Leak KoKa ស្រាប់តែ​លែងឃើញ​មាន ដោយបាន​លុប​រូបភាព​សកម្មភាព​សំពះ​បាតជើង​ប្តី​ចោល​ទាំងអស់​តែម្តង​។​

ករណី​ដែល​លើកយក​រឿងនេះ​មក​ផ្សាយ​មិនមែន​ចង់​ស្តីបន្ទោស ឬ​បង្អាប់ បង្ខូច​កិត្តិយស ស្ត្រី​ខ្មែរ​នោះទេ គ្រាន់តែ​បង្ហាញ​ឲ្យ​ប្រី​យ​មិត្ត​បានដឹង​ពី​ព័ត៌មាន​នេះ ហើយ​យកទៅ​ពិចារណា​វាយតម្លៃ​តាម​ការយល់ឃើញ​រៀងៗ​ខ្លួន​៕

cfddd