ជនសង្ស័យ​សារភាព​ពី​ការ​បំផ្ទុះ​គ្រាប់ បែក​ក្នុង​ក្រុង​បាងកក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 September, 2015 ក+ ក-

​បាងកក​៖បុរស​ម្នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ឃុំខ្លួន បាន​សារភាព​ចំពោះ​ការរៀបចំ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​បាងកក​កាលពី​ខែ​មុន​។

បុរស​ម្នាក់​ដែល​ត្រូវបាន​ឃុំខ្លួន​កាលពី​ថ្ងៃទី ២៩ ខែសីហា មាន​ឈ្មោះថា Adem Karadag ត្រូវបាន​កំណត់​អត្ដ​សញ្ញាណ​ថា​ជា​ជនជាប់សង្ស័យ​ដំបូង​គេ​ក្នុងការ​បំផ្ទុះ គ្រាប់បែក​នៅ​ទីក្រុង​បាងកក ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស ២០​នាក់​ស្លាប់ និង​រងរបួស​ជាង ១០០​នាក់​។​
​លោក Prawut Thavornsiri អ្នកនាំពាក្យ​តម្រួត​ថៃ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា បន្ទាប់ពី​បុរស​ម្នាក់​នោះ​ទទួលស្គាល់ថា គាត់​គឺ​ជនសង្ស័យ​ពាក់អាវ​លឿង​នៅក្នុង​វីដេអូ ហើយ​គាត់​ក៏ ជា​អ្នក​បំផ្ទុះ​គ្រាប់បែក​នោះ​។ នេះ បើតាម​សារព័ត៌មាន​CNN​។​

តម្រួតថៃ​បាន​ប្រើ​កាមេរ៉ា​ចាប់​រូបភាព ហើយ​រូបភាព​បង្ហាញ​ពី​ជនសង្ស័យ​ម្នាក់​កំពុង​ដើរចូល​ក្នុង​បន្ទប់ទឹក បន្ទាប់មក​គាត់​បាន​ផ្លាស់​សម្លៀកបំពាក់ មុនពេល​គាត់​ដើរចេញ​មកវិញ​។​

​លោក Prawut បាន​បន្ថែមថា​៖ «​គាត់ បាន​ទទួលស្គាល់ថា បុរស​នៅក្នុង​រូបភាព​គឺជា​គាត់ ហើយ​រាល់​ការទទួលស្គាល់​របស់គាត់ គឺ​វា​ពាក់ព័ន្ធ​គ្នា​។ ចុងក្រោយ​គាត់​ក៏បាន​សារភាព​រឿង​ទាំងអស់​»​។​

​គួរ​រំឭកថា នៅ​ថ្ងៃទី​១៧ ខែសីហា កន្លងមកនេះ ការវាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក នៅ​ទីសក្ការៈ​សាសនា​ហិណ្ឌូ​នៅ Erawan មួយកន្លែង​ក្នុង​ទីក្រុង​បាងកក បណ្ដាលឱ្យ​មនុស្ស​ស្លាប់​២០​នាក់ ក្នុងនោះ​១៤​នាក់​ជា​ជនបរទេស ហើយ​របួស​ជាង​១០០​នាក់​៕​ដោយ​៖បូរ៉ា​ស៊ី​

fdreee

​ជនជាប់សង្ស័យ​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​ថៃ​(​រូបភាព​ពី​បណ្តាញ​សង្គម​)