ឃាត់ខ្លួន​មន្ត្រី​យោធា​ស័ក្តិ​៤​ម្នាក់​ដែល​ផឹកស៊ី​ស្រវឹង​ទាញ​កាំភ្លើង​បាញ់​មេឃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 September, 2015 ក+ ក-

​ភ្នំពេញ ៖​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​បាន​ឃាត់ខ្លួន​មន្ត្រី​យោធា​ពាក់​ស័ក្តិ​ម្នាក់ បន្ទាប់ពី​ផឹកស៊ី​ស្រវឹង​ហើយ​មាន​កំហឹង​បាញ់បោះ​សេរី​បង្ក​ការភ័យខ្លាច​កាលពី​រសៀល​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​កប់​ស្រូវ​ធំ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។​

​ជនសង្ស័យ​ឈ្មោះ ហេង ប៊ុន​ឈី​ន អាយុ​៥៤​ឆ្នាំ មុខរបរ​យោធា ឋានៈ​វរសេនីយ៍ត្រី​អង្គភាព​បញ្ជូន​សារ​អគ្គបញ្ជាការ​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​មន្ត្រី​យោធា​នោះបាន​ផឹកស៊ី​ជាមួយ​គ្នីគ្នា​ពី​៣​ទៅ​៤​នាក់​ទៀត តាំងពីព្រឹក​រហូតដល់​ស្រវឹង​ដល់​ម៉ោង​១៥ និង​៣០​នាទី​ស្រាប់តែ​មេឃ​ធ្លា់​ភ្លៀង ខណៈនោះ​ស្រាប់​មន្ត្រី​យោធា​បាន​យក​អាវុធខ្លី​មក​បាញ់​មេឃ​ចំនួន​៤​គ្រាប់ ដើម្បី​បង្អួត​បក្សពួក​។ ប្រភព​បន្តថា ក្រោយពី​បាញ់​ភ្លាមៗ​គេ​ឃើញ​កំលាំង​អាវុធហត្ថ​ខណ្ឌ​ដែល​ចុះ​កំពុង​ល្បាត​បានមក​ដល់ និង​សួរនាំ​ហើយ​ត្រូវ​ជននេះ​ឆ្លើយថា គាត់​បាញ់​លេង​សោះ​មានអី​ត្រូវ​ខុស​។​យោធា​រូបនេះ​បន្តថា ជានិច្ច​ជា​កាល​ឲ្យ​តែ​គាត់​ស្រវឹង​គាត់​បាញ់​លេង​តែ​អញ្ចឹង មិន​ដែលមាន​បញ្ហា​អី​ទេ​។​

​ប្រភព​បញ្ជាក់ថា តាម​ចម្លើយ​ដែល​មិន​ទទួលខុសត្រូវ​បែបនេះ ត្រូវ​កម្លាំង​អាវុធហត្ថ សុំ​បញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ​រាជធានី​ភ្នំពេញ ហើយ​សម្រេច​ឃាត់ខ្លួន​តែម្តង ដោយ​ដកហូត​អាវុធ​ខ្ល​ដើម​ម៉ាក K45 លេខ​5121 បង់​១, គ្រាប់​៤​គ្រាប់ អត្ត​ស​ញ្ញណ​ប​ណ្ណ័​យោធា​១​សន្លឹក និង​លិខិត​បញ្ជា​បេសកម្ម​១​សន្លឹក ផុតកំណត់​ថ្ងែ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៥​។​

​បច្ចុប្បន្ន​ជន​ខាងលើ​បញ្ជូនទៅ​កា​រិ​យា​ល​យ័​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​ក្រុងភ្នំពេញ​៕ បញ្ញា​

xzsdd