ចាប់​អ្នករត់​តាក់ស៊ី​ម្នាក់​ពីបទ​ចាប់ រំលោភ​នារី​បរទេស​ក្បែរ​ស្ពាន​ព្រែ​កតា​ខៀវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 September, 2015 ក+ ក-

​ខេត្តក្រចេះ​៖ អ្នករត់​តាក់ស៊ី​ប្រភេទ​រថយន្ត​១២​កៅអី ម៉ាក​សាំ​យ៉ុង ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ដេញតាម​ចាប់​យោងតាម​បណ្តឹង​របស់​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​ដែល​ប្តឹង​ចោទ​ពីបទ​ចាប់រំលោភ​សេព​សន្ធ​វៈ​នៅ​ចំណុច​ស្ពាន​ព្រែ​កតា​ខៀវ ក្នុងស្រុក​ចិត្រ​បុរី ។​

​ប្រភពព័ត៌មាន​ពី​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា បុរស​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ម្នាក់ ត្រួវ​សមត្ថកិច្ច​ស្រុក​ឆ្លូង​ឃាត់ខ្លួន ប​ន្ចា​ប់​ពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​លើ​នារី​បរទេស​ម្នាក់ មិន បានសម្រេច នៅ​ម៉ោង​១៥​:​៣០​នាទី​ល្ងាច ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ចំណុច​ស្ពាន​ព្រែ​កតា​ខៀវ ភូមិ​បុស​លាវ ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​

​អធិការនគរបាល​ស្រុក​ឆ្លូង​បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ នឹម ប៊ុន​ថា​ន អាយុ​២៥​ឆ្នាំ ជា​អ្នករត់​តាក់ស៊ី​ម៉ាក​សាំ​យ៉ុង​១ គ្រឿង​ពណ៌​សំបក​ឪឡឹក ស្លាក​លេខ ភ្នំពេញ 2T-4026 មាន​ទីលំនៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដោយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​ទៅលើ​នារី​បរទេស​ម្នាក់​ឈ្មោះ ស៊ី​យូ​ប៉ែន អូ​មូលី អាយុ​២៤​ឆ្នាំ ជនជាតិ​អង់គ្លេស និង​ជា​អ្នក​ទេសចរណ៍​។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ សង្ស័យ​បាន​បើករថយន្ត​ដឹក​ភ្ញៀវ​មកពី​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ មក​ទម្លាក់​ចុះ​នៅ​ស្រុក​ឆ្លូង ខេត្តក្រចេះ​។ ក្រោយពី​ភ្ញៀវ​ចុះ​អស់ នៅសល់តែ​នារី​បរទេស​ម្នាក់នេះ បាន​បន្តដំណើរ​ដល់ទី​រួម​ខេត្តក្រចេះ​។​លុះ​មកដល់​ចំណុចកើតហេតុ​អ្នកបើកបរ​រថយន្ត​តាក់ស៊ី បាន​បើករថយន្ដ​ចូល​តាម​ផ្លូវលំ​មាត់ទន្លេ​ដល់​កន្លែង​ស្ងាត់​ក៏​ឈប់​រថយន្ដ​រួច​ចាប់ទាញ​ដៃ​ស្ត្រី​រងគ្រោះ​ចុះ​លើ​រថយន្ដ​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ តែ​មិនបាន​សំរេច ព្រោះ​មាន​អ្នកភូមិ​ឃើញ​និង​ចូល​ជួយ​ទាន់​។

ក្រោយពី​មកដល់​ផ្ទះសំណាក់​មួយកន្លែង​នៅ​ទី​រួម​ខេត្តក្រចេះ​នារី​បរទេស​រូបនោះ បាន​ប្រាប់​រឿងនេះ ទៅ​អ្នកបកប្រែ ហើយក៏​មានការ​ប្តឹង​មក​សមត្ថកិច្ច ទើប​ឈានដល់​ការ​ស្ទាក់​ដេញ​ចាប់ខ្លួនបាន​ជនសង្ស័យ​។

​ក្រោយពី​មានការ​ឃាត់ខ្លួន​ជននេះ សមត្ថកិច្ច​បាន​នាំខ្លួន​មក​សាកសួរ​នៅ​អធិការនគរបាល​ស្រុក​ឆ្លូង រួច​និង​បញ្ជូនទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ដោយ៖រដ្ឋា

frddd

gvbhh