អាមេរិក៖លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង ផាក គុនហេ បាននិយាយថា ដល់ពេលសម្រាប់សហគមន៍អន្តរជាតិផ្ដោតលើដំណោះស្រាយចំពោះការដកហូតអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងហើយ។ លោកស្រីថ្លែងបែបនេះក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ។
លោកបញ្ជាក់ថា ខណៈដែលបញ្ហានុយក្លេអ៊ែររបស់អឺរ៉ុងបានឈានដល់ចំណុចប្រសព្វ ពេលនេះសហគមន៍អន្តរជាតិគួរតែផ្ដោតយកចិត្តទុកដាក់របស់ខ្លួន លើបញ្ហាអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងវិញម្ដង គ្រាដែលបច្ចុប្បន្នវានៅតែជាអាវុធពោពេញដោយការប្រកួតប្រជែង។ លោកស្រីបន្តថា សកម្មភាពថ្មីៗបច្ចុប្បន្ននេះអាចរកឃើញ ពីផលលំបាកសម្រាប់សណ្ដាប់សន្តិសុខនៃបណ្ដាប្រទេសតំបន់អាស៊ីភាគឦសាន ដែលកំពុងនាំឲ្យមានការសង្ស័យក្នុងចំណោមប្រទេសក្នុងតំបន់។
ទោះជាយ៉ាងណាលោកស្រីនៅតែសង្ឃឹមថា សហគមន៍អន្តរជាតិនឹងធ្វើការរួមគ្នាដើម្បីបំពេញបំណងអង្គការសហប្រជាជាតិ ព្រមទាំងប្រជាជនកូរ៉េដែលចង់ឲ្យមានការរួបរួមគ្នា៕