អាហ្វហ្គានីស្ថាន៖ក្រុមសកម្មប្រយុទ្ធតាលីបង់បានបើកការវាយប្រហារដ៏ខ្លាំងក្លាមួយមកលើរដ្ឋធានីនៃខេត្តភាគខាងជើងឃុនឌូស របស់ប្រទេសអាហ្វហ្គានីស្ថានកាលពីម្សិលមិញ ដោយបានវាយសម្រុក ចូលទៅកាន់ច្រកសំខាន់របស់ទីក្រុង និងបានដុតកម្ទេចចោលអគារ និងកាន់កាប់មន្ទីរ។
ការវាយប្រហារខាងលើគឺជាលើទី២ហើយក្នុងឆ្នាំនេះ ដែលពួកឧទ្ទាមតាលីបង់ ធ្វើការឡោមទ័ពទីក្រុងឃុនឌូស ខណៈក្រុមនគរបាល និងកងទ័ពអាហ្វហ្គានីស្ថានដែលទទួលបានការបណ្ដុះបណ្ដាលពីអង្គការណាតូបានធ្វើសង្គ្រាមជាមួយដោយគ្មានជំនួយពីកងកម្លាំងបរទេសណាមួយឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ចំនួនអ្នកស្លាប់ និងរងរបួសមិនត្រូវបានគេដឹងភ្លាមៗនោះទេ ខណៈដែលប្រជាលពលរដ្ឋរាប់រយនាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង។
គួរបញ្ជាក់ថា ការឈ្លានពានដ៏គឃ្លើននេះដែរគឺជាព្រឹត្តិការណ៍ធំមួយ អំឡុងការបះបោររយៈពេលជិត១៤ឆ្នាំកន្លងមកនេះថ្វីត្បិតតែកងកម្លាំងអាហ្វហ្គានីស្ថានបានបណ្ដេញពួកគេចេញពីទឹកដីរបស់ខ្លួនក៏ដោយ៕