រុស្ស៊ីនឹងបើកការវាយប្រហារតាមអាកាសលើក្រុមISIS បើមានការអនុញ្ញាតពីUN
អាមេរិក៖ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានថ្លែងថា រុស្ស៊ីនឹងបើកការវាយប្រហារតាមដែនអាកាសប្រសិនបើមានការអនុម័តពីអង្គការសហប្រជាជាតិ ហើយអនុញ្ញាតឲ្យកងកម្លាំងរុស្ស៊ីចូលរួមក្នុងការប្រតិបត្តិការវាយប្រហារលើដែនគោកផងដែរ។នេះបើយោងតាមព័ត៌មាន BBC ចេញផ្សាយនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥។
ទោះជាយ៉ាងណារដ្ឋាភិបាលរុស្ស៊ីបាននឹងកំពុងពិចារណាថា តើត្រូវធ្វើតាមសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ក្នុងការវាយប្រហារតាមដែនអាកាសប្រឆាំងនឹងក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS ឬយ៉ាងណា។ នេះបើតាមការឲ្យដឹងពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បន្ទាប់ពីលោកបានបញ្ចប់ជំនួបជាមួយលោក Barack Obama នៅខាងក្រៅកិច្ចប្រជុំកំពូល របស់អង្គការសហប្រជាជាតិ៕