រដ្ឋមន្ត្រី​ទេសចរណ៍​អំពាវនាវ​កុំ​ឲ្យ​លក់​ផលិតផល​ទេសចរណ៍​លើស​តម្លៃ​ក្នុង​ពិធីបុណ្យ​សមុទ្រ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 September, 2015 ក+ ក-

​ខេត្តកំពត​៖​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​អំពាវនាវ​ឲ្យ​ប្រតិបត្តិ​ករ រកស៊ី​សេវាកម្ម​ទេសចរណ៍​ក្នុង​ខេត្តកំពត​ទាំងអស់​ធ្វើយ៉ាងណា​កុំ​ឲ្យ​លក់ ផលិតផល​ទេសចរណ៍​របស់ខ្លួន​កាប់​ថ្លៃ​ខ្លាំងពេក​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ដែល ចូលរ​មកលេង​កំសាន្ត​ក្នុង​ពិធីបុណ្យ​សមុទ្រ​នា​ខែធ្នូ​ឆ្នាំ​២០១៥​ខាងមុខនេះ ។
​ ​លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​បែបនេះ​ក្នុង​សន្និបាត​បូកសរុប​ការងារ​ទេសចរណ៍ ខេត្តកំពត​កាល​ពិ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​សាលា​ខេត្តកំពត​ដោយមាន​ការចូលរួម​ពី​ប្រតិបត្តិការ​ករ​ជាច្រើន​នាក់​ទៀត ។ នាឱកាស​នោះ​លោក​រដ្ឋមន្ត្រី​ក៏បាន​ប្តេជ្ញា​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំនេះ ឲ្យ​បានល្អ ពីព្រោះ​ព្រឹត្តិការណ៍​បុណ្យ​នេះ​ជា​ឱកាស​មួយ​ស្រូបយក​ភ្ញៀវទេសចរ​បាន​ច្រើន ។ ដើម្បី​ធ្វើបុណ្យ​ឲ្យ​បានល្អ លុះត្រាតែ​អាជ្ញាធរខេត្ត ផ្នែក​ឯកជន បំរើ​សេវាកម្ម​ទាំងអស់​គ្រប់​គ្រង់​កាកសំណល់​រឹង និង​រាវ​ឲ្យ​បាន​ស្អាត ធ្វើយ៉ាងណា​ឲ្យ​សម​ស្របតាម​យុគ្គសម័យ​បៃតង​។
​ ​លោក​រដ្ឋមន្ត្រី​ក៏​បង្ហាញ​នូវ​ក្តី​សង្ឃឹមថា ក្រោយ​បុណ្យ​សមុទ្រ​ខេត្តកំពត​នឹង​ក្លាយជា​រមណីយដ្ឋាន អាហា​រដ្ឋា​ន​ជា​គំរូ​ល្អ​ស្អាត មាន​អនាម័យ​ប្រសើរ​ជាងគេ ក្នុងចំណោម​ខេត្ត​ជាប់មាត់​សមុទ្រ​ទាំង​៤​។ លោក​បញ្ជាក់ថា វិស័យ​ទេសចរណ៍​នេះ ផុយ​ស្រួល​ណា​ង់ ប្រសិនបើ​ការ​គ្រប់​គ្រង់​មិនបាន​ល្អ តែបើ​គ្រប់​គ្រង់​បានល្អ​ទើប​វិស័យ​ទេសចរណ៍​មាន​និរន្ត​ភាព​។ ដូច្នេះ យើង​ត្រូវ​រួមគ្នា​គិត​រួមគ្នា ធ្វើ​និង​រួមគ្នា​ទទួលខុសត្រូវ​។
​ ​យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​កោតសរសើ​ថា ខេត្តកំពត​មានការ​ប្លែក​ច្រើនណាស់​អាច​ចាត់ទុកថា ខេត្ត​ធ្វើបុណ្យ​សមុទ្រ​លើក​នេះ កាន់តែ​ល្អ​ជាង​ឆ្នាំមុនៗ ។ លោក​ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរខេត្ត​ខិតខំ​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ បង្កើត​ទីក្រុង​ថ្មី និង​រមណីយដ្ឋាន​ទេសចរណ៍​ជាច្រើន​ទៀត​។​ល​។
​ ​សូមជម្រាបថា បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​ឆ្នាំនេះ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១១ ១២ ១៣ ខែធ្នូរ ឆ្នាំ​២០១៥ ក្រោម​ប្រធានបទ ឆ្នេរ​ស្អាត សេដ្ឋកិច្ច​រុង​រៀង ដែល​គេ​រំពឹងថា និង​មាន​ស្តង់​លក់​ខាង​ភាគី​វៀតណាម ស្តង់​លក់​ខាង​ភាគី​ថៃ និង​ស្តង់​កម្ពុជា ចូលរួម​យ៉ាងច្រើន​ផងដែរ​។
​ ​តាម​របាយការណ៍​រប​ស់លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​ឲ្យ​ដឹងថា ០៩​ខែ ដើមឆ្នាំ​២០១៥​នេះ ភ្ញៀវទេសចរ​បានមក​ទស្សនា​កម្សាន្ត​ក្នុង​ទឹកដី​ខេត្តកំពត​ចំនួន ១.១៧១.៨៧០​នាក់ កើនឡើង ២៥.៨៥​ភាគរយ បើ​ប្រៀង​ធៀប​ទៅនឹង ០៩​ខែ ដើមឆ្នាំ​២០១៤ មាន​ចំនួន ៩៣១.១៦១​នាក់​ក្នុងនោះ ទេសចរ​អន្តរជាតិ​មាន​ចំនួន ១៣៥.៩៥១​នាក់ មានការ​កើនឡើង ៣៩.០៤​ភាគរយ ទេសចរ​ក្នុងស្រុក​មាន​ចំនួន ១.០៣៥.៩១៩​នាក់ មានការ​កើនឡើង ២៤.៣០​ភាគរយ​។​ក្នុងចំណោម​ទេសចរ​អ​ន្ត​រ​ជាតិ​មក​ទស្សនា​ស​ខេត្តកំពត​ទាំង ៥៩​ជនជាតិ ទេសចរ​វៀតណាម​មាន​សន្ទុះ​កើនឡើង​ខ្ពស់​ជាងគេ​លំដាប់ថ្នាក់​លេខ​១ គឺមាន​ចំនួន ៨៨.៨៣២​នាក់​។
​ ​ចំណែក​ទេសចរ​មកពី​អឺរ៉ុប និង​អាមេរិក អូស្ត្រាលី បារាំង​ឈរ​លំដាប់​លេខ​១ មាន​ចំនួន ៤.០៩០​នាក់ អង់គ្លេស​ឈរ​លំដាប់​លេខ​២​មាន​ចំនួន ៣.៥០៧​នាក់ អាមេរិក​ឈ​លំដាប់​លេខ​៣ មាន​ចំនួន ៣.០៦៩​នាក់ និង​អាឡឺម៉ង់​ឈរ​លំដាប់​លេខ​៤ មាន​ចំនួន ២.៧៦៣​នាក់​។
​ ​ខេត្តកំពត មាន​រមណីយដ្ឋាន​ទេសចរណ៍​ចំនួន ១៣​កន្លែង ក្នុងនោះ​មាន​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ ៣​កន្លែង រមណីយដ្ឋាន​វប្បធម៌​២​កន្លែង រមណីយដ្ឋាន​ធម្មជាតិ​៧​កន្លែង និង​រមណីយដ្ឋាន​កែច្នៃ​១​កន្លែង ។ ទន្ទឹម​នោះអាជ្ញាធរ​ខេត្តកំពត​បា​ន​នឹង​កំពុង​អនុវត្ត​ស្តង់ដារ​អប្បបរមា​រមណីយដ្ឋាន​ស្អាត និង​ជំរុញ​ការ​គ្រប់​គ្រង់​រមណីយដ្ឋាន​ឱ្យមាន​សណ្តាប់ធ្នាប់ អនាម័យ សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​។ ក្នុងចំណោម​រមណីយដ្ឋាន​ទាំង​១៣ មាន​រមណីយដ្ឋាន​ចំនួន ៤ ដែល​ពុំទាន់​បានរៀបចំ​អភិវឌ្ឍន៍ ដើម្បី​ទទួល​ទេសចរ​ចូល​ទស្សនា​កម្សាន្ត​គឺ កោះសេះ ភ្នំ​ដូង កែប​ថ្មី និង​ប្រាសាទភ្នំ​ខ្យង​៕

art17.2art17.3