រុស្ស៊ីបើកការវាយប្រហារតាមអាកាសដំបូងលើពួកISISក្នុងប្រទេសស៊ីរី
រុស្ស៊ី៖កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារតាមអាកាសលើកដំបូងរបស់ខ្លួននៅក្នុងប្រទេសស៊ីរីលើក្រុមឧទ្ទាមរដ្ឋឥស្លាម (ISIS) ដោយវាយប្រហារលើគោលដៅនៅជិតទីក្រុង Homs។ នេះបើយោងតាមព័ត៌មាន CNN ចេញផ្សាយនៅយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥។
នាយកបុគ្គលិកវិមាន Kremlin លោក Sergey Ivanov បានបញ្ជាក់ថា ការវាយប្រហារនេះបានធ្វើឡើងបន្ទាប់សភាជាន់ខ្ពស់រុស្ស៊ីបានផ្តល់សិទ្ធិឲ្យលោក Vladimir Putin ក្នុងការប្រើប្រាស់កងកម្លាំងទ័ពអាកាសនៅក្នុងប្រទេសស៊ីរី ដោយសំឡេងគាំទ្រ១៦២សំឡេង។
គួរបញ្ជាក់ថា ការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានសំណើមួយរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ដោយសុំជំនួយយោធា ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS ដែលកំពុងលុកលុយនៅអ៊ីរ៉ាក់ និងស៊ីរី៕