យោធា​មកពី​ជាង​៣០​ប្រទេស​លើ​ពិភពលោក​រួមគ្នា​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 October, 2015 ក+ ក-

អង់គ្លេស​៖​យោធា​ចំនួន​៣៦​ពាន់​នាក់​ដែល​មកពី​បណ្តា​ប្រទេស​ជាង​៣០​នៅលើ​ពិភពលោក ដោយមាន​យន្តហោះ​ចម្បាំង​ជាង​១៤០​គ្រឿង នាវាចម្បាំង​ប្រមាណ​ជាង​៦០​គ្រឿង​បាន​ចូលរួម​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់មាន​ក្នុងអំឡុងពេល​១៣​ឆ្នាំ​មកនេះ​។ នេះ​បើ​យោង​ការប្រកាស​របស់​អង្គការ​​NATO​។​
​បើតាម​ការបញ្ជា​ក់រប​ស់​ក្រសួង​ការពារ​អង់គ្លេស​បាន​ឲ្យ​ដឹងថា តាំងពី​ឆ្នាំ​២០០២​មក អង្គការ​ណា​តូ បាន​បើក​សមយុទ្ធ​យោធា​របស់ខ្លួន​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ម្តង​ដែរ ក្នុង​គោលបំណង​ដើម្បី​ឲ្យ​សម្ព័ន្ធមិត្ត​របស់​ណា​តូ​ទាំងអស់ និង​ដៃគូ​ទាំងឡាយ អាចធ្វើ​ការងារ​ទាំងអស់​គ្នា​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​។ សេចក្តីប្រកាស​ដដែល​ប​ញ្ជា​កថា ក្នុង​ពេលធ្វើ​សមយុទ្ធ​យោធា​នេះ នឹងមាន​វត្តមាន​នាវា​របស់​ព្រះរាជវាំង កងយោធពល​ខេ​ម​ភូមិន្ទ​អាកាស និង​កងទ័ព​អង់គ្លេស ដែល​ចូលរួម​ផងដែរ​ក្នុង​លំ​ហាត់​ដ៏​ធំ​នេះ​។​
​បើ​យោ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ​ចុះផ្សាយ​នៅ​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៥​ថា អង្គការ​ណា​តូ បាន​បើក​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​មួយ ដែល​កម្រ​កើតមាន​ក្នុងអំឡុងពេល​១៣​ឆ្នាំ​មកនេះ ដោយមាន​ការចូលរួម​ពី​កង​យោធា​អន្តរជាតិ​មិនតិចជាង​៣៦​ពាន់​នាក់ ជាមួយនឹង​អាវុធ​យុទ្ធ​ភ័​ណ្ឌ និង​គ្រឿងចក្រ​ច្បាំង​ទំនើបៗ ក្នុងនោះ​មាន​យន្តហោះ និង​នាវា​ជ្រមុជ​ទឹក​រាប់សិប​គ្រឿង​ផងដែរ​៕

CQPb7C5WcAAD2gs