ទឹកជំនន់ និងខ្យល់ព្យុះវាយប្រហារប្រទេសបារាំងសម្លាប់មនុស្ស១៧នាក់
បារាំង៖ប្រធានាធិបតីបារាំងលោក Francois Hollande បានប្រកាសថា មនុស្សយ៉ាងហោចណាស់ ១៧នាក់ស្លាប់ និង៤នាក់ផ្សេងទៀតបាត់ខ្លួនក្នុងហេតុការណ៍ព្យុះ និងទឹកជំនន់វាយប្រហារនៅតំបន់ឆ្នេរ Rivera ប្រទេសបារាំង។ នេះបើយោងតាមសារព័ត៌មាន ABC ចេញផ្សាយនៅថ្ងៃនេះ។
គួរបញ្ជាក់ថា លោក Hollande បានចុះត្រួតពិនិត្យនៅទីតាំងរងគ្រោះផ្ទាល់តែម្តង ដែលស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសបារាំង រងការវាយប្រហារ ដោយទឹកភ្លៀងដែលមានកម្ពស់១៨០មិល្លីម៉ែត្រក្នុងរយៈពេលត្រឹម៣ម៉ោងប៉ុណ្ណោះ។
ទោះជាយ៉ាងណាបើតាមការបញ្ជាក់ពីលោកប្រធានាធិបតី Francois Hollande បានឲ្យដឹងថា ចំពោះចំនួនអ្នកស្លាប់អាចនឹងមានការកើនឡើងបន្ថែមទៀត៕