ជប៉ុន៖ គួរឲ្យភ្ញាក់ផ្អើលនៅពេលភោជនីដ្ឋានដ៏ចម្លែកមួយកន្លែង នៅប្រទេសជប៉ុនបានយកក្មេងស្រីក្រោមអាយុ ១៨ ឆ្នាំ ឬអាចតិចជាងនេះដើម្បីលើកអាហារ(អ្នករត់តុ)ជូនភ្ញៀវ ប៉ុន្តែគួរឲ្យសោកស្តាយព្រោះប៉ូលីសបានបិទទ្វារខណៈប្រុសៗសម្រុកចូលទៅបរិភោគអាហារនៅទីនោះ។
ភោជនីយដ្ឋាននេះសម្បូរដោយភ្ញៀវបុរសៗស្ទើរតែរកកន្លែងអង្គុយគ្មាន ។មើលទៅពួកគេមានក្តីរីករាយខ្លាំងណាស់បើទោះបីជាអាហារមានរសជាតិមិនត្រូវចិត្តបែបណាក៏ដោយ គេនៅតែបង្ហាញពីស្នាមញញឹមជាប់ជានិច្ច ។ជាងនេះទៀតនោះគឺពួកគេមិនងាយងើប ចេញពីហាងនោះទេ។
ថៅកែភោជនីយដ្ឋាននេះ បានតម្រូវឲ្យក្មេងស្រីដ៏ស្រស់ៗស្អាត(អ្នករត់តុ) ស្លៀកប៊ីគីនីបញ្ចេញសាច់ខ្ចី ដើម្បីលើកអាហារ និងស្រាជូនភ្ញៀវដែលភាគច្រើនមានអាយុចាប់ពី ២០ ឆ្នាំ ទៅ ៥០ ឆ្នាំ ។
ប៉ូលីសតំបន់បានប្រាប់ថា “ ពួកគេបានបង្ហោះរូបថតដ៏សិចស៊ីរបស់ក្មេងស្រីទាំងនោះដើម្បីទាក់ទាញភ្ញៀវ ប៉ុន្តែយើងបានដកហូតរូបថតមួយចំនួនមុនពេលរូបថតរបស់ពួកនាងត្រូវបានលុបចេញពីគេហទំព័រ និងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់” ។
ប៉ូលីសនិយាយថា ម្ចាស់ហាងត្រូវបានឃុំខ្លួនបណ្តោះអាសន្នរង់ចាំចម្លើយពីតុលាការ ប៉ុន្តែបើចង់ប្រកបរបរបែបនេះឲ្យល្អប្រសើរ និងស្របច្បាប់ គឺក្មេងស្រីដែលបម្រើការងារនោះត្រូវមានអាយុលើស ១៨ ឆ្នាំ ឡើងទៅ ៕រដ្ឋា
ភោជនីយដ្ឋានមួយនៅជប៉ុនតម្រូវឲ្យអ្នករត់តុស្រីៗស្លៀកលីអូលើកម្ហូបជូនភ្ញៀវ