ទណ្ឌិត​ក្នុង​ពន្ធនាគារ​ខេត្តក្រចេះ​ធ្វើ​ពិធីបុណ្យ​កាន់បិណ្ឌ​ទី​១២
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 October, 2015 ក+ ក-

ខេត្តក្រចេះ ៖ទណ្ឌិត​ប្រមាណ ៣០០ នាក់ នៅក្នុង​ព​ន្ឋ​នាគារ​ខេត្តក្រចេះ ត្រូវបាន​អាជ្ញាធរ​ផ្តល់​សិទ្ឋិ​ឲ្យ​ចូលរួម​កាន់បិណ្ឌ​តាមបែប​ព្រះ​ពុ​ទ្ឋ​សាសនា​ក្នុង​វេន​កាន់បិណ្ឌ​ទី​១២ ត្រូវ​នឹង​ថ្ងៃ​សៅរ៍​ទី​៩ ខែតុលា ម្សិលមិញ​ដែល​រៀបចំ​ពិធី​ក្នុង​បរិវេណ​ព​ន្ឋ​នាគារ​ខេត្ត​។​

​ប្រធាន​ព​ន្ឋ​នាគារ​ខេត្ត​លោក ខ្វា សារ៉ន បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ទណ្ឌិត​ប្រុស​ស្រី​ចំនួន ២៨១​នាក់ (​ស្រី​២១​នាក់​) ដែល​កំពុងតែ​អនុវត្ត​ទោស​នៅ​ព​ន្ឋ​នាគារ​ខេត្ត ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលរួម​កាន់បិណ្ឌ​ក្នុង​ពិធីបុណ្យ​ប្រពៃណីជាតិ​តាមបែប​ព្រះ​ពុ​ទ្ឋ​សាសនា​។​

​លោក​បន្តថា អ្នក​ជាប់ឃុំ​ក៏មាន​សិទ្ឋិ​ចូលរួម​ធ្វើបុណ្យ​តាម​ប្រពៃណី​ដូចគ្នា ហើយ​រាល់​ពិធីបុណ្យ​ជាតិ​ធំៗ ដូចជា​ពិធីបុណ្យ​ចូលឆ្នាំ និង​បុណ្យ​ភ្ជុំ លោក​បានផ្តល់​ឧកាស​ឲ្យ​រៀបចំ​ពិធី​នៅក្នុង​ព​ន្ឋ​នាគារ​ខេត្ត ដោយ​អនុ​ញ្ញា​ឲ្យ​អ្នកជាប់ឃុំឃាំង​ទាំងអស់​ក្នុង​ពន្ធនាគារ​បាន​ចូលរួម​ធ្វើបុណ្យ​ដូចគ្នា​នឹង​ប្រជាពលរដ្ឋ​ធម្មតា​ដែរ​។​

​ដោយឡែក​អភិបាលរង​ខេត្ត លោក ជាក់ ម៉េង ហ៊ៀ​ង ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ បាន​ផ្តាំផ្ញើ​ដល់​ទណ្ឌិត​ទាំងអស់ ត្រូវ​ចេះ​កែប្រែ​ខ្លួន​ជាម​នុស្ស​ល្អ មិនត្រូវ​ប្រព្រឹត្ត​អ្វីដែល​ខុសពី​ច្បាប់​ដើម្បី​ឲ្យ​ក្លាយទៅជា​ពលរដ្ឋ​ល្អ​នៅក្នុង​សង្គម​ក្រោយ​ពេលដែល​អនុវត្ត​ទោស បាន​ចប់សព្វគ្រប់​។​

​ពិធី​នេះ ក្រៅពី​ការ​ស្តាប់ធម៌​ដែល​ព្រះសង្ឃ​បាន​ចម្រើន​ព្រះ​បរិត្ត អាជ្ញាធរ​ក៏បាន​ឲ្យ​ទណ្ឌិត​ប្រុស ស្រី ទាំងអស់នោះ ប្រគេន​ទេយ្យទាន រាប់បាត្រ និង​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ចំនួន​៧​អង្គ​៕​ដោ​យះ​ស៊ីណាត

gtfggg

​ទណ្ឌិត​ប្រុស​ស្រី​កាន់បិណ្ឌ​ទី​៩ ក្នុង​ពន្ធនាគារ​ខេត្តក្រចេះ​(​រូបថត​៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​)