ឃុំខ្លួន​បុរស​ដែល​អារ ក សម្លាប់​សង្សារ​ព្រោះ​ខឹង​នាង​មិន​ធ្វើ​ម្ហូប​ក្លែមស្រា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 October, 2015 ក+ ក-

​ខេត្តតាកែវ​៖ សមត្ថកិច្ច​ចម្រុះ ស្រុក​អង្គរជ័យ ខេត្តកំពត កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង​១៥ រសៀល  បាន​ឃាត់ខ្លួន​ជន​ត្រូវ​ចោទ​ករណី​អារ​.​ក​សម្លាប់​សង្សារ​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​១៣ តុលា នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ដោយសារ​ខឹង​នាង​មិន​ធ្វើ​ម្ហូប​ឲ្យ​ខ្លួន​ក្លែមស្រា​។​

​គួរ​រំ​ឮ​ក​ផងដែរ​ថា កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង​១៨:៤៤​នាទី មាន​ករណី​ឃាតកម្ម​មួយ កើតឡើង​នៅ​ចំណុច​ភូមិ​ត្រពាំង​កែស ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្ត តាកែវ ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ អៀម ចាន់​ដា​រ៉ា អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​។ យុវជន​នោះ បាន​យក​កាំបិត​អា​រក​នារី​ជា​សង្សារ ឈ្មោះ ជី​ម ផល្លី ហៅ ស្រី​ខួច អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ចែង ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្តតាកែវ បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម ខណៈដែល​កំពុង​ផឹកស៊ី​ជាមួយគ្នា​នៅផ្ទះ​របស់​ជនសង្ស័យ ហើយ​ក្រោយពេល​កើតហេតុ ជនសង្ស័យ បាន​រត់​គេចខ្លួនបាត់​។​

​លោក​វរសេនីយ៍ត្រី យ៉ង់ វណ្ណ​ធី អធិការនគរបាល​ស្រុក​ត្រាំកក់ បាន​ឲ្យ​ដឹងថា មូលហេតុ ដែល​នាំ​ឲ្យ​បុរស​ដៃដល់​ដាច់ចិត្ត​អា​រក​សម្លាប់​សង្សារ​ខ្លួនឯង គឺ​បណ្តាលមកពី​ជនសង្ស័យ​ស្រវឹងស្រា និង​ញៀន​ថ្នាំ​ផងដែរ​។ ការចាប់​ឃាត់​នេះ​បាន​ធ្វើឡើង នៅក្នុង​ផ្ទះ​របស់​ឪពុកមា​ជនសង្ស័យ ស្ថិតនៅ​ភូមិ​ក្រែ​ចៀ ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្តកំពត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​ស្រុក​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​។​

​ប្រភព​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនដៃដល់​បាន​ហៅ​នារី​រង​គ្រោះជា​សង្សារ​មក​លេង​ផ្ទះ​តាំងពី​ពេល​ថ្ងៃ រហូតដល់​យប់​ម៉ោង​កើតហេតុ​ជនដៃដល់​បាន​ប្រើ​នារី​រងគ្រោះ​ឲ្យ​ធ្វើ​ម្ហូប ក្លែម តែ​នាង​ធ្វើ​យូរពេក​ជនដៃដល់​ក៏​វាយ​នាង​មួយ​ដៃ​ធ្វើ​ឲ្យ​នឹង​ខឹង​រត់ឡើង ទៅ​ដេក​លើផ្ទះ ពេលនោះ​ជនដៃដល់​ក៏​កាន់​កាំបិតប៉័ងតោ​ឡើងទៅ​តាម​ហើយ​ឈ្លោះប្រកែក​គ្នា ខ្លាំងៗ​មួយសន្ទុះ​ក៏​ស្ងាត់​មាត់ ហើយ​ឃើញ​មាន​ឈាម​ហូរ​ធ្លាក់​មកក្រោម​ផ្ទះ​ធ្វើ​ឲ្យ​មិត្តភក្តិ​របស់​ជនដៃដល់ ដែល​អង្គុយ​នៅក្រោម​ផ្ទះ​ភ័យ​ស្លន់ស្លោ​នាំគ្នា​រត់​បាត់អស់ ចំណែក​ជនដៃដល់​បាន​រត់គេចខ្លួន​បាត់​ដែរ​៕

dxcxdd

vgfvcvv