បំណែកយន្តហោះមួយគ្រឿងមានទង់ជាតិរបស់ម៉ាឡេស៊ីត្រូវបានគេប្រទះឃើញអមជាមួយនឹងគ្រោងឆ្អឹងរបស់ពីឡុតអង្គុយនៅនឹងកន្លែងបញ្ជាយន្តហោះនៅលើកោះធំជាងគេទី២របស់ប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់កាសែត Express របស់ចក្រភពអង់គ្លេស កាលពីប៉ុន្មានថ្ងៃមុននេះ ។
លោក Jamil Omar ជាអ្នកបច្ចេកវិទ្យាផ្នែកសំឡេងវ័យ៤០ឆ្នាំ ដែលជាសាក្សីនៃការប្រទះឃើញនេះបានប្រាប់ឲ្យដឹងថា ពេលលោកឃើញវា គ្រោងឆ្អឹងមនុស្សនៅអង្គុយនឹងកៅអីពីឡុតនៅឡើយ ដោយដាក់ខ្សែក្រវាត់ជាប់មិនទៅណាឡើយ ហើយលោកសង្ស័យថា វាអាចជាយន្តហោះដែលបាត់ខ្លួនកាលពីឆ្នាំមុន (MH370) ដោយការប្រទះឃើញនេះត្រូវបានធ្វើឡើងក្នុងពេលដែលពូក្មួយទាំង២នាក់ធ្វើដំណើរបរបាញ់សត្វស្លាបក្នុងព្រៃ នៅលើកោះ Mindanao ស្ថិតនៅភាគខាងត្បូងបំផុតនៃប្រទេស ។
គួរបញ្ជាក់ថា ពេលប្រទះឃើញភ្លាមៗ លោកបានទូរស័ព្ទប្ដឹងប៉ូលិសតែម្ដង ហើយមកទល់ពេលនេះ ប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតលើការប្រទះឃើញនេះ ដោយគេសង្ស័យថា វាអាចជាយន្តហោះ MH370 ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងកាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៤កន្លងផុតទៅនេះ តែចំពោះលទ្ធផលនៃការស៊ើបអង្កេតបែបណានៅមិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ ៕ដោយ៖គ. បញ្ញា ប្រភពៈnews.kqube.net