សុខភាព៖ក្រុមអ្នកវិទ្យាសាស្ត្របានប្រកាសព័ត៌មានបន្ទាប់រកឃើញអម្បូរផ្សិតដ៏ចម្លែកមួយប្រភេទកាលពីឆ្នាំ២០០១ ដែលអាចធ្វើឲ្យនារីៗមានអារម្មណ៍ត្រេកត្រអាលផ្លូវភេទភ្លាមៗក្រោយពេលហិតក្លិនរបស់វា ។
អម្បូរផ្សិតដ៏ចម្លែកនេះមានឈ្មោះថា Dictyophora ។ ថ្វីត្បិតវាមានប្រសិទ្ធភាពដាស់អារម្មណ៍ផ្លូវភេទខ្លាំង ជាមួយនារីៗ ប៉ុន្តែ ចំពោះបុរសវិញគេអាចទទួលអារម្មណ៍ពីក្លិនផ្សិតនេះដ៏លំបាកទ្រាំទ្រទៅវិញ ។
តាមការស្រាវជ្រាវផ្សិតនេះដុះលើដីកម្អែភ្នំភ្លើងនៅហាវ៉ៃ ហើយជាអម្បូរផ្សិតដែលនារីៗ គ្រាន់តែហិត គឺមានអារម្មណ៍ត្រេកត្រអាលភ្លាម ។ ផ្សិតនេះមានសណ្ឋានដូចជាអង្គជាតិ(លិង្គ) មានក្បាលស្ពោកៗ ហើយសរសៃផ្សិតធ្លាក់ចុះដូចសំណាញ់គ្របខ្លួនវាគួរឲ្យគយគន់តែម្តង ។ ប្រសិទ្ធភាពបែបនេះ ធ្វើឲ្យវា “ល្បីល្បាញ” ១រំពេចភ្នែក ។
អ្នកវិទ្យាសាស្ត្របានសាកពិសោធន៍លើនារីស្ម័គ្រចិត្ត ។ លទ្ធផលគឺជាងពាក់កណ្តាលនៃអ្នកស្ម័គ្រចិត្ត ពិតជាត្រេកត្រអាលភ្លាមៗពិតមែនបន្ទាប់ពីហិតក្លិនរបស់វា ។
ប្រសិទ្ធភាពបែបនេះ ត្រូវបានគេដឹងនៅឆ្នាំ ២០០១ ដោយអ្នកវិទ្យាសាស្ត្រ ២ រូប គឺ John Halliday និង Noah Soule ។ ប៉ុន្តែ រហូតទល់ពេលនេះ គេទើបសម្រេចចិត្តប្រកាសជាសាធារណៈ ពីរបកគំហើញនៃការស្រាវជ្រាវ តាមរយៈអត្ថបទ១ ចុះផ្សាយលើ IFL Science ។
គេនៅពុំទាន់ដឹងពីមូលហេតុពិតប្រាកដ នៃការរំញោចអារម្មណ៍បែបនេះទាំងស្រុងទេ ។ ប៉ុន្តែ តាមអ្នកវិទ្យាសាស្ត្រទាំង២រូបខាងលើ គឺវាមានសារធាតុម្យ៉ាង ស្រដៀងនឹងសារធាតុម្យ៉ាងដែលអាចបញ្ជូនរំញោចដាស់អារម្មណ៍ត្រេកត្រអាល ដូចការកើតមានអំឡុងពេលរួមសង្វាសដូច្នោះដែរ ។ ខ្លះមានពណ៌លឿងក្រូចឆ្មារគួរឲ្យគយគន់។រូបរាង និងប្រសិទ្ធភាពរបស់វា ធ្វើឲ្យគេ “អៀនខ្មាស” រាល់ពេលរម្លឺកពីវា ។
បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រ កំពុងបន្តសិក្សាពីប្រសិទ្ធភាព និងបំណកស្រាយមូលហេតុ នាំមកនូវប្រសិទ្ធភាពបែបនេះបន្តទៀត ៕ប្រភព៖សេអឺអិន