ហ្វីលីពីន៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងមនុស្ស៨នាក់ផ្សេងទៀតបាត់ខ្លួន គ្រាដែលជាង២ម៉ឺននាក់បង្ខំចិត្តចាក់ចេញពីលំនីឋានទៅរកកន្លែងសុវត្ថិភាព បន្ទាប់ពីព្យុះទីហ្វុង Koppu ដ៏មានឥទ្ធិពលបានបក់បង្កឲ្យមានការបាក់ដី និងទឹកជំនន់នៅក្នុងតំបន់ជាច្រើននៅក្នុងប្រទេស ហ្វីលីពីនកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥នេះ។
គួររម្លឹកថា កាលពីឆ្នាំ២០១៣កន្លងទៅនេះព្យុះទីហ្វុង Haiyan ដែលជាព្យុះដែលមានឥទ្ធិពលខ្លាំងបំផុតនៅហ្វីលីពីនបានបំផ្លាញទីក្រុងទាំងមូលនៅកោះភាគកណ្តាលប្រទេសហ្វីលីពីន ដែលបណ្តាលឲ្យមនុស្ស៧.៣៥០នាក់ស្លាប់ និងបាត់ខ្លួន៕

epa04981886 A Filipino rides a bicycle at Manila Bay in Manila, Philippines, 18 October 2015. Typhoon Koppu slammed into the northern Philippines forcing thousands of people to flee their homes amid heavy rains and strong winds that could last up to three days, the disaster relief agency said. Koppu toppled trees and ripped off rooftops, while nearly 10,000 people evacuated their homes amid warnings of flash floods and storm surges up to three metres. EPA/MARK R. CRISTINO