កូរ៉េខាងជើង​ច្រានចោល​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 October, 2015 ក+ ក-

កូរ៉េខាងជើង​៖​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​បដិសេធ​មិន​ចូលរួម​ក្នុង​ការចរចា​ជាថ្មី​ដើម្បី​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ឡើយ ដោយ​អះអាងថា គោលបំណង​បែបនេះ​ធ្លាប់​ត្រូវ​បរាជ័យ​រួចទៅហើយកាលពី​លើក​មុន​។​នេះ​បើ​យោងតាម​សារព័ត៌មាន Reuters ។​
​បើតាម​សេចក្តីថ្លែងការណ៍​ដែល​ធ្វើឡើង​ដោយ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​ក្នុង​រយៈពេល​មួយថ្ងៃ បន្ទាប់ពី​ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី ប៉ាក់ យ៉ុ​ន​ហ៊ី មានបំណង​ចង់​បើក​កិច្ចពិភាក្សា​ជាមួយ​ភាគី​កូរ៉េខាងជើង​ពាក់ព័ន្ធ​ការដាក់ទណ្ឌកម្ម​។ សេចក្តី​ថ្លែង​ដដែល​នៅតែ​ប្រកាន់​ជំហរ​យ៉ាង​មុតមាំ​ថា «​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នៅតែ​មិន​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ឡើយ​»​។​
​ទោះបី​យ៉ាងនេះ​ក្តី​ប្រទេស​កុ​ម្មុយ​នី​ស​មួយ​នេះ​បានទាមទារ​ជាថ្មី​ម្តងទៀត​ឲ្យ​រដ្ឋាភិបាល​ក្រុង វ៉ាស៊ីនតោន ចូល​អង្គុយ​តុ​ចរចា ដើម្បី​ពិភាក្សា​ពី​ការចុះ​សន្ធិសញ្ញា​សន្តិភាព​រួមគ្នា​៕

1