កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ប្រកា​សលក់​ភាគហ៊ុន​២០​ភាគរយ ​ពី​ពេលនេះ​តទៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 October, 2015 ក+ ក-

​ភ្នំ​ពេ​ញះ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​អនុញ្ញាត​ឲ្យ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​លក់​ភាគហ៊ុន​២០​ភាគរយ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។ តាម​គម្រោង​នៅ​ពីរ​ឆ្នាំ​ទៅមុខ រដ្ឋាភិបាល​នឹង​បន្ត​លក់​ភាគហ៊ុន​ចំនួន​១០ ភាគរយ​បន្ថែមទៀត​។​

ការប្រកាស​នេះ​ធ្វើឡើង​បន្ទាប់ពី​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្ម​សិទ្ធិ លើកដំបូង និង​ជា​សាធារណៈ​របស់​កំពង់ផែ​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៩ តុលា នេះ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ក្នុង​រាជធានី​ភ្នំពេញ​។​

​គួរ​បញ្ជាក់ថា កំពង់ផែ​ស្វយ័ត​ភ្នំពេញ​មាន​ហ៊ុន​សរុប​ចំនួន ៤​លាន​១ សែន ហ៊ុន សម្រាប់​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​លើកដំបូង​។ ក្នុង​មួយ​ភាគហ៊ុន​ស្ថិត​ក្នុងតម្លៃ​ទាប ១.០៨​ដុល្លារ និង​តម្លៃ​ខ្ពស់ ១.៥៥ ដុល្លារ ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ហ៊ី បា​វី ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​៕ដោយ៖រដ្ឋា

cfdxxx