រថយន្ត​ទំនើប ឆែ​រ៉ូ​ឡែ​ត របស់មន្ត្រី ប៉េអឹមក្រឡាប់​ខ្ជាក់​ចេញ​ឈើ​ប្រណីត​ គ្មានអ្នកណាហ៊ានចាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 October, 2015 ក+ ក-

​ខេត្តកំពង់ធំ​៖ រថយន្ត​ដ៏​ទំនើប​មួយគ្រឿង​ដែល​គេ​ដឹងថា​ជា​របស់​មន្ត្រី​ប៉េអឹម​ខេត្ត បាន​ក្រឡាប់​ធ្លាយ​ចេញ​សុទ្ធតែ​ឈើ​ប្រណីត​ប្រភេទ​គ្រញូង​ជាច្រើន​កំណាត់ ប៉ុន្តែ​ទាំង​អ្នកបើកបរ និង​ទាំង​ម្ចាស់​ឈើ​មិនត្រូវ​បាន​ឃាត់ខ្លូនឡើយ បណ្តោយឲ្យគេជម្លៀសយកចូលទៅក្នុងអង្គភាពកង រាជអាវុធហត្ថខេត្តដោយសុវត្ថិភាព​។

អ្នកឆ្លើយឆ្លង​ព័ត៌មាន មេគង្គ​ប៉ុស្តិ៍ បាន​រាយការណ៍​ថា នៅវេលា​ម៉ោង ១៤:១៥​នាទី រសៀល​ថ្ងៃទី​១៨ ខែតុលា កន្លងមកនេះ នៅតាម​បណ្ដោយ​ផ្លូវ​វាង​ក្រុង ស្ថិតក្នុង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ មាន​រថយន្ត​មួយគ្រឿង​ម៉ាក ឆែ​រ៉ូ​ឡែ​ត ចំណុះ ២​បាំង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AG-4440 ដឹកឈើ​ប្រណីត​ពេញ​ប្រៀបបាន​ក្រឡាប់ ។​ប្រភព​បន្តថា ភ្លាមៗ​នោះ​មាន​បុរស​ម្នាក់​បាន​អះអាងថា​ជា​ម្ចាស់​ឈើ បានចេញ​មុខមក​រំដោះ​រថយន្ត​យក​នោះ​ចូលទៅក្នុង​អង្គភាព​កងរាជអាវុធហត្ថ​ខេត្ត​ដោយ​សុវត្ថិភាព គ្មាន​មន្ត្រី​សមត្ថកិច្ច​ណា​ម្នាក់​ដែលមាន​វត្ត​មាននៅ​ទីនោះ​ហ៊ាន​ឃាត់​រារាំង​នោះឡើយ ហើយ​ថែមទាំង​គំរាម​អ្នកកាសែត​ពេល​ថតរូប និង​សាកសួរ​ព័ត៌មាន​ទៀតផង​។​

មន្ត្រី​មូលដ្ឋាន​មួយរូប​បាន​ប្រាប់​ឲ្យ​ដឹងថា ម្ចាស់​ឈើ​ដែល​ចេញមុខ​មក​រំ​ដោះយករ​ថ​យន្ត​ខាងលើ​នោះ​ឈ្មោះ សេង ប៊ុន​តេង ជា​មន្ត្រី​ប៉េអឹម​ខេត្ត និង​ជា​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ និង​ដ៏​ល្បីល្បាញ​មួយរូប​ប្រចាំខេត្ត​កំពង់ធំ​ជា ហើយក៏​ជា​អ្នករត់​ការបើកផ្លូវ​ឲ្យ​ការដឹកជញ្ជូន​ឈើ​គ្រញូង និង​ឈើ​ប្រណីត​ខុសច្បាប់​ផ្សេងៗ​ទៀត​ជា​យូរ​មកហើយ​គ្មាន​សមត្ថកិច្ច​ណា​រំខាន​ទេ ។​ប្រភព​ដដែល​បន្តថា លោក សេង ប៊ុន​តេង ក៏ត្រូវ​បាន​មេកោយ​ផ្ដល់​សិទ្ធិ​ឲ្យ​ធ្វើជា​សមត្ថកិច្ច​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ផងដែរ ទើប​លោក តេង អាច​ឆ្លៀត​ឪ​កាស​ប្រើ​ឥទ្ធិពល​បេសកកម្ម​ទៅរក​ស៊ី​ខុសច្បាប់​យ៉ាង​គឃ្លើន​រហូត​ល្បីល្បាញ​ទូទាំង​ខេត្តកំពង់ធំ​បែបនេះ​។​

​លោក សេង ប៊ុន​តេង មិនអាច​ទាក់ទង​សុំ​ការឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​ដូចខាងលើ​នេះ​បានទេ កាលពី​រសៀល​ថ្ងៃទី ១៩ ខែតុលា នេះ​៕​ដោយ​៖រដ្ឋា

yhgppp

fcgddd