សមត្ថកិច្ច​ស្រុក​ដំណាក់​ចង្អើរ​ឃាត់ខ្លួន​បុរស​ម្នាក់​ចាយលុយ​ដុល្លារ​ក្លែងក្លាយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 October, 2015 ក+ ក-

​ខេត្ត​កែប​:​នៅ​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០១៥​នៅវេលា​ម៉ោង​៦,៤០​នាទី​យប់ សមត្ថកិច្ច​នៃ​អធិការ​ដ្ធា​ន​នគរបាល​ស្រុក​ដំណាក់​ចង្អើរ​បានទទួល​ព័ត៌មាន​ពី​ប្រជា​ពលរ​ដ្ម​ថា មាន​ករណី ចរាចរ​ក្រដាសប្រាក់​ដុល្លារ​ក្លែងក្លាយ​នៅ​ចំណុច​ផ្ទះ ឈ្មោះ មាស ជឹម ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ ស្ថិតក្នុង​ភូមិ​ចំការ​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ដ​កែប​។​

​សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ ឃុ​ត ឃៀ​ប ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ មុខរបរ​សន្ដិសុខ​ក្រុមហ៊ុន CISS យាម​នៅ​មន្ទីរពេទ្យ​ចាន់​គី​រី មាន​ទីតាំងនៅ​ជិត​ផ្សារកណ្ដាល រាជធានី​ភ្នំពេញ​។​ជននេះ​មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​ឈើ​នៀង ឃុំ​ស្រែក​ជា​ខាងជើង ស្រុក​ដងទង់ ខេត្ដ​កំពត ។​

​សំភារៈ​ដែល​ត្រូវបាន​ដកហូត​រួមមាន​ក្រដាសប្រាក់​ដុល្លារ​ក្លែងក្លាយ​ចំនួន ២៦៥ ដុល្លារ ក្នុងនោះ ក្រដាសប្រាក់ ៥០$ ចំនួន​៤​សន្លឹក​
– ក្រដាសប្រាក់​១០$ ចំនួន​៣​សន្លឹក​
– ក្រដាសប្រាក់ ៥$ ចំនួន​៧​សន្លឹក​
– ក្រដាស​ប្រាក់រៀល​ចំនួន​៥៧៥០០​រៀល​
– ក្រដាសប្រាក់​១០០០០​រៀល ២​សន្លឹក​
– ក្រដាសប្រាក់​២០០០​រៀល​៥​សន្លឹក​
– ក្រដាសប្រាក់​១០០០​រៀល​១៩​សន្លឹក​
– ក្រដាសប្រាក់​៥០០​រៀល​១៦​សន្លឹក​
– ក្រដាសប្រាក​ក​១០០​រៀល​៥​សន្លឹក ក្រដាស​ប្រាក់រៀល​ជំនាន់​លន់​ណុល ១០០​រៀល ១​សន្លឹក ម៉ូតូ​ម៉ាក​បេះ ពណ៌​ក្រហម​គ្មាន​ផ្លាកលេខ​១​គ្រឿង​ និង​ទូរស័ព្ទដៃ​ម៉ាក់​SkG១​គ្រឿង ។

​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​ឃាត់ខ្លួន និង​រឹបអូស​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដំណាក់​ចង្អើរ​ដើម្បី​ចាត់ការ​តាមច្បាប់​៕ដោយ៖​អ៊ួ​ង វឹង​