ព័ត៌មាន​ជុំវិញ​ឧ​ប​ទ្ទ​ហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​ស្លាប់​យោធា៤នាក់​របួស​ម្នា​ក់នៅ​ខាងលិច​ក្រុងភ្នំពេញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 August, 2014 ក+ ក-

ភ្នំពេញ៖សាកសព​អាកាសយានិក​ចំនួន ៤នាក់​ត្រូវបាន​រកឃើញ​ហើយ​នៅ​រសៀល​ថ្ងៃ​ដដែលបន្ទាប់ពី​ការ​ស្វះស្វែង​ពី​អ្នកជំនាញ​ជាច្រើន​ផ្នែក​ចុះ​រាវរក​តាំងពីព្រឹក​ថ្ងៃទី១៤ខែកក្កដា​ឆ្នាំ២០១៤រហូតដល់​ល្ងាច​រួចមក។ សាកសព​ទាំង​បួន​នាក់ ត្រូវបាន​យកទៅ​លាង​សំអាត​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ហៅ​ពេទ្យ​ធំរួច​នាំយក ទៅកាន់​អង្គភាព​ទ័ពអាកាស​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី។

តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤នេះ លោក ហ៊ុន សែននាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជាបាន​អញ្ជើញ​ចុះទៅ​ដល់ទី​តាំង​ធ្លាក់​ឧ​ទ្ឋ​ម្ភា​គ​ចក្រ​យោធា​នៅ​សង្កាត់ ព្រៃ​សខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

សេចក្តី​រាយ​ការ​ណ៏​ក៏បាន​បញ្ជាក់ទៀតថានៅពេលនេះ​សន្តិសុខ​ត្រូវបាន​រឹតបន្តឹង​នៅ​ជុំវិញ​បរិវេណ​រណ្តៅ​ទឹក​ដែលឧ​ទ្ឋ​ម្ភា​គ​ចក្រ​ធ្លាក់​នោះ។ ចំណែក​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ទៅដល់​កន្លែង កើតហេតុ ខណៈដែល​កង​អង្គរក្សនិង​កងរាជអាវុធហត្ថ រៀបចំ​ការពារ​សុវត្ថិភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់មាន​ប្រសា​ស​នៅ​កន្លែង​ធ្លាក់​ឧទ្ធម្ភាគចក្រ​នោះ​ថាមិនទាន់មាន​ការសន្និដ្ឋាន​ជា​ផ្លូវការ​បានភ្លាមៗទេប៉ុន្តែ​ការសន្និដ្ឋាន​បណ្ដោះអាសន្ន​ថាការធ្លាក់​នោះ​អាចមក​បញ្ហា​មិន​ប្រក្រតីខ្លះៗដូចជា​នៅ​តំបន់​នោះ​មានរណ្ដៅ​ដែល​គេ​ជីក​អាចម៍ដី​លក់​មាន​ទំហំ​ធំ​ពេក

ដែល​​​លោក​​​ហៅថា ជា​​​រណ្ដៅនរកហើយ​​​តាម​​​សេចក្ដី​​​រាយ​​​ការ​​​បឋម​​​ពី​​​អ្នក​​​បានឃើញ​​​ហេតុ​​​ការ​​​ដំបូង​​​ហោះ​​​មកដល់ត្រង់នោះឧទ្ធម្ភាគចក្រ​​​នោះ​​​ហាក់​​​បន្ទាបខ្លួន​​​ចុះ​​​ដោយ​​​មិនដឹង​​​មូលហេតុ​​​អ្វី​​​ហើយស្លាប​​​របស់​​​វា​​​អាច​​​ប៉ះ​​​នឹង​​​បញ្ចាំង​​​ដី​​​រណ្ដៅ​​​នោះ​​​ក៏​​​ធ្លាក់ចូល​​​ទឹកតែ​​​ម្ដង។

ខ្សែ​វិ​ដេ​អូ​ខ្លី រយៈពេល ៣៩ វិនាទីដែល​អ្នកភូមិ​ថត​បាន​តាម​ទូរស័ព្ទដៃ បង្ហាញ​យ៉ាងច្បាស់​ថា ឧទ្ធម្ភាគចក្ររបស់​កងទ័ពអាកាស ដែល​ធ្លាក់ចូល​រណ្តៅ​ដី​មានទឹក​ជម្រៅ​ជាង ២០ ម៉ែត្រនា​ព្រឹក​ម៉ោងជាង ៩ ថ្ងៃទី១៤កក្កដា​នេះបណ្តាលមកពី​កំហុសឆ្គង​របស់​អ្នកបើកបរ ដែល​ទើបនឹង​រៀន​បើក។

ខ្សែវិ​ដេ​អូ​ខ្លី​នោះ ក៏​ត្រូវបាន​ទូរទស្សន៍ CNC យកមក​ចុះផ្សាយនិង​ត្រូវបាន​គេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក នៅ​ល្ងាច​ថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០១៤ ផងដែរ។

តាម​ខ្សែ​វិ​ដេ​អូ​ខ្លី​នោះបង្ហាញ​យ៉ាងច្បាស់​ថា ឧទ្ធម្ភាគចក្រ​មួយគ្រឿង របស់​កងទ័ពអាកាសដែល​ហ្វឹកហ្វឺន​អ្នករៀន​បើកបរ​នោះ បាន​សំកាំង ចុះចត សល់​តែ​ប្រហែល ១ម៉ែត្រ​ពី​ដី តែ​បែរជា​ឧទ្ធម្ភាគចក្រ​នោះ ហោះ​ទៅមុខហើយ​ធ្លាក់​ចូលក្នុង​រណ្តៅ​ដី​ដ៏​ជ្រៅ ដែលមាន​ទឹក​ជម្រៅ​ជាង ២០ ម៉ែត្រ។
ប្រជាពលរដ្ឋ​ឲ្យ​ដឹងថារណ្ដៅ​ដី​នៅ​តំបន់​នោះ​អាចមាន​ទំហំ​ប្រមាណ​ជាង ២ហិកតារនិង​មាន​ជម្រៅ​ប្រមាណ​ជាង ៣០ម៉ែត្រ។ក្នុង​រណ្ដៅ​នោះ​មានទឹក​ជម្រៅ​ប្រមាណ​ជាង ១០ម៉ែត្រ។ពេល​ស្រង់​ឧទ្ធម្ភាគចក្រ​នោះ​ចេញពី​ទឹក​ពុំមាន​សាកសព​នៅក្នុងឧទ្ធម្ភាគចក្រ​នោះទេ។ក្រោយ​ពេលឮ​សំឡេង​ធ្លាក់​គាត់​និង​អ្នកភូមិ​ទៅ​មើលឃើញ​មាន​ម្នាក់​ផុសចេញ​ពី​ទឹកល្អក់​ខាប់​ដូច​ទឹកដោះគោ​ក្នុង​រណ្ដៅ​ដី​នោះគាត់​ក៏​យក​ធុង​ប្រេង​ធំ​មួយ​ហែល​ទៅ​ជួយហើយ​រងគ្រោះ​នោះ​ក៏បាន​អោប​កៅអី​យន្តហោះ​អណ្ដែត​ជាប់​នឹង​ខ្លួន​ផង​ហើយក៏​ហៅឡានពេទ្យ​សង្គ្រោះបន្ទាន់​មក​ដឹក​យកទៅ​មន្ទីរពេទ្យ។

ជនរងគ្រោះ​ដែល​រងរបួស​នោះ​មានឈ្មោះ ចេង សុខ​សំបូរជា​មន្ត្រី​យោធា និង​ជា​សិក្ខាកាម​ហ្វឹកហ្វឺន។បច្ចុប្បន្ន​លោក​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។ ចំណែក​មនុស្ស៤នាក់​ដែល​ស្លាប់​នោះ​មាន​លោក​ឧត្ដមសេនីយ៍ទោ អ៊ុក ប៉ុណ្ណា​យ៉ាលោក​ឧត្ដមសេនីយ៍ត្រី អៀង ចាន់​រិ​ទ្ឋ លោក​វរសេនីយ៍ត្រី ថន វណ្ណឌីនិង​លោក​វរសេនីយ៍ត្រី ខាំ ប៊ុន​ណាន។

ក្រុមមន្ត្រី​យោធា​អាកាសចរណ៍​បាន​ឲ្យ​ដឹងថា ឧទ្ធម្ភាគចក្រ Z9 ផលិតនៅ​ប្រទេស​ចិន ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចា​ទិញ ១២គ្រឿងហើយ​ត្រូវបាន​ប្រគល់​ជូនទៅ​កងទ័ព​ជើង​អាកាស​កម្ពុជា នៅ​ថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០១៣៕ម៉ា​នូ