រថយន្ត​ស្លាក​លេខ ព្រឹទ្ធសភា បុក​អ្នកបើក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ម្នាក់​បាក់​ភ្លៅ​ម្ខាង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 October, 2015 ក+ ក-

​កណ្តាល​៖​អ្នកបើក​ម៉ូតូ​សណ្តោង​រ៉ី​ម៉ក​ម្នាក់​បាន​រងរបួស​បាក់​ភ្លៅ​ម្ខាង កាលពី​វេលា​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥ ដោយសារ​រថយន្ត​ម៉ាក LAND CRUISER ពណ៍​ស្ករ ពាក់​ផ្លាកលេខ ព្រឹទ្ធសភា​3 2-058  បាន​បុក​ពេញទំហឹង​ក្នុង​ទិស​ឥ​ដៅ​ច្រាស​គ្នា​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅត្រង់ចំណុច​ស្តុ​ប​ផ្លូវ​២១ កែង​១១០ មុខ​ស្ថា​នី​យិ៍​ប្រេងឥន្ធនៈ​តេ​លា ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ នៅវេលា​ម៉ោង​ដូចខាងលើ ហើយ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ចាក់អង្រែលើ​ដើម្បី​សង្គ្រោះបន្ទាន់​។​

​មន្ត្រីនគរបាល​មួយរូប​បាន​ប្រាប់ថា ជនរងគ្រោះ​មានឈ្មោះ ម៉ី វណ្ណា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ (​បាក់​ភ្លៅ​ខាងឆ្វេង​)​មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។​រីឯ​អ្នកបើករថយន្ត​បង្ក​បាន​ចុះ​ពីលើ​រថយន្ត​រត់គេច​បា​ត់​ពី​កន្លែងកើតហេតុ​។​

​មន្ត្រី​ដដែល​បាន​ដកស្រង់​សំដី​សាក្សី​ថា មុនពេល​កើតមាន​គ្រោះថ្នាក់​នេះ​ឡើង គេ​បានឃើញ រថយន្ត​១​គ្រឿង ម៉ាក LAND CRUISER ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ព្រឹទ្ធសភា​3 2-058 ក្នុង​ល្បឿន​លឿន ធ្វើដំណើរ​ក្នុងទិសដៅ​ចុះ​ពី​រង្វង់​មូល​ពី​ជើង​មក​ត្បូង (​បត់​ឆ្វេង​) លុះ​មកដល់​ចំណុច​ខាងលើ​ក៏​បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ម៉ាក Citi100 កូរ៉េ ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​រងរបួស​ធ្ងន់​ដោយ​បាក់​ភ្លៅ​ខាងឆ្វេង​។​

​ក្រោយពេល​កើតហេតុ​ភ្លាមៗ គេ​ឃើញ​សមត្ថកិច្ច​បាន​នាំ​រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ទាំងពីរ​គ្រឿង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ និង​ស្វែងរក​អ្នកបើកបរ​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​ព្រឹទ្ធសភា​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​តាម​នីតិវិធី​៕​ដោ​យះ គ.បញ្ញា​

hbgbbb

vgfggg