ភ្ញៀវទេសចរ ៣០៤ពាន់៦៤នាក់ រីករាយបុណ្យឆ្លងឆ្នាំសកលនៅសៀមរាប-អង្គរ ក្រោយពេលស្ថានភាពនៃជម្ងឺកូវិដ១៩ ព្រមទាំងការបើកប្រទេសឡើងវិញ ក្នុងគោលដៅស្តារសេដ្ឋកិច្ចជាតិ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 January, 2024 ក+ ក-

(ខេត្តសៀមរាប)៖ខេត្តសៀមរាប បានទទួលបាននូវសមទ្ធិផលធំៗ ផ្លូវ៣៨ខ្សែ ស្ថានីយ៍ទឹកស្អាត និង អាកាសយានដ្ឋានអន្តរជាតិថ្មី ព្រមទាំងសមទ្ធិផលផេ្សងៗទៀតផង ។  សមទ្ធិផលទាំងនេះកើតចេញឡើង ក្រោមដំបូលសុខសន្តិភាព នៃការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនមកដល់បច្ចុប្បន្ននេះ ។ ស្ថិតក្រោមដំបូលសន្តិភាព និយាយដោយឡែកនៅខេត្តសៀមរាប ក្នុងឱកាសឆ្លងឆ្នាំសកល២០២៣.២០២៤ ដើមី្បទទួលស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិនោះ ខេត្តសៀមរាប បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដឹកនាំដោយឯកឧត្តម ប្រាក់ សោភណ្ឌ័ អភិបាលខេត្ត បានរៀបចំតុបតែងលម្អសម្រាប់ឆ្លងឆ្នាំសកល២០២៣. ២០២៤ និង បង្កភាពសប្បាយជូនដល់ភ្ញៀវជាតិ អន្តរជាតិ បានទស្សនាកម្សាន្តទៀតផង ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/peFQtL9t-T8