មេដឹកនាំគណបក្សប្រឆាំងកូរ៉េខាងត្បូង ត្រូវបានចាក់សម្លាប់ នៅទីក្រុងប៊ូសាន
(កូរ៉េខាងត្បូង)៖មេដឹកនាំគណបក្សប្រឆាំង នយោបាយកូរ៉េខាងត្បូងត្រូវបានចាក់សម្លាប់ នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុងកំពង់ផែប៊ូសាន ភាគខាងត្បូង។ លោក លី ជេម៉្យុង (Lee Jae-myung) ដែលបានចាញ់ការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ២០២២ ត្រូវបានចាក់ចំករខាងឆ្វេងកាលពីព្រឹកថ្ងៃអង្គារ។ ចំណែកអ្នកវាយប្រហារត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ។ សេចក្តីរាយការណ៍បានបន្តថា លោក លី បានរងរបួសប្រវែង ១ សង់ទីម៉ែត្រ ហើយត្រូវបានគេព្យាបាលនៅមន្ទីរពេទ្យ ខណៈដឹងខ្លួន ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/UGFztKT-Hzg