អ្នកស្លាប់​ដោយសារ​ព្យុះ​ទី​ហ្វុ​ង​Koppu​កើន​ដល់​៤៧​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 October, 2015 ក+ ក-

​ហ្វីលីពីន​៖​បើតាម​ការបញ្ជា​ក់រប​ស់​មន្ត្រី​ហ្វីលីពីន​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ ចំនួន​អ្នកស្លាប់​ដោយសារ​ព្យុះ​ទី​ហ្វុ​ង​Koppu​នៅ​ភាគ​ខាងជើង​ប្រទេស ហ្វីលីពីន​បាន​កើនឡើង​ដល់​៤៧​នាក់​ហើយ​។
​ក្រុមមន្ត្រី​ហ្វីលីពីន​បានបញ្ជាក់​បន្ថែមថា ប្រជាជន​ប្រមាណ​៣០០​នាក់ កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ​តំបន់​ភាគ​កណ្តាល​នៃ​តំបន់​Luzon ខណៈ​ជាង​១០​ម៉ឺន​នាក់​បាន​ជម្លៀស​ចេញទៅ​មជ្ឈមណ្ឌល​ជម្លៀស ដើម្បី​គេច​ពី​គ្រោះថ្នាក់​។ ទោះយ៉ាងណា​ក៏ដោយ ទឹកជំនន់​នៅ​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន កំពុង​ស្រក​បណ្ដើរៗ​ហើយ នៅ​តំបន់​មួយចំនួន​។​
​គួរ​បញ្ជាក់ថា ហ្វីលីពីន​ធ្លាប់​ជួប​គ្រោះថ្នាក់​ខ្យល់ព្យុះ​Haiyan​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៣ ដែល​បាន​បំផ្លាញ​ទីក្រុង​ហ្វីលីពីន​ទាំងមូល ហើយ​សម្លាប់​ប្រជាជន​ប្រមាណ​៧៣៥០​នាក់​៕

151018163320-01-koppu-1018---restricted-exlarge-169