ជំនួបពិភាក្សាការងារផ្លូវការដើម្បី រឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-បារាំង
(ទីក្រុងប៉ារីស)៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះ រាជាណាចក្រកម្ពុជា និងឯកឧត្ដម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងអញ្ជើញក្នុងជំនួបពិភាក្សាការ ងារ ផ្លូវការដើម្បី រឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំង ពីរកម្ពុជា-បារាំង នៅក្នុងវិស័យនៃចំណាប់អារម្មណ៍រួម និងផលប្រយោជន៍រួម សម្រាប់ប្រជាជាតិទាំងពីរ។
ជំនួបពិភាក្សានេះ ប្រព្រឹត្តទៅនៅទីក្រុងប៉ារីសសាធារណរដ្ឋបារាំង នារសៀល ថ្ងៃព្រហស្បតិ៍ ទី១៨ មករា ២០២៤៕